ទីបំផុត វីជេ តាប៊ុយ ព្រមឆ្លើយតបហើយ ក្រោយមានការទាមទារឱ្យសុំទោសជាសារណៈ

ក្រោយពីអនុរដ្ឋលេខាធិកា ក្រសួងព័ត៌មាន លោក សាម៉ន បណ្ឌិត្យ បានស្នើដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈចំពោះពាក្យសម្តី ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នជាតិ គឺស្ថានីយទូរទស្សន៍ ទទក នោះ ពេលនេះ វីជេ តាប៊ុយ យល់ព្រមសុំទោសជាសាធារណៈហើយ។

វីជេ តាប៊ុយបានរៀបរាប់ពីកំហុសឆ្គងរបស់ខ្លួននិងសុំទោសជាសារធារណៈ ក្នុងការប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់កិត្តិយសស្ថានីយទូរទស្សន៍ជាតិ (ទទក)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យដឹងថា៖ “​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនាមខ្ញុំជាពិធីករក៏ដូចជាផលិតករនៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើចដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗនឹងអភ័យទោសសម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ. ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់និងគោរពរៀមច្បងជាពិសេសពេញចិត្តនឹងទឹកដមសំលេងរបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ គាំទ្រនិងចូលចិត្តទស្សនាបងៗតាំងពីនៅក្មេង TVK”។ 

គួរបញ្ជាក់ថា ការសុំទោសជាសាធារណៈនេះគឺធ្វើឡើង ក្រោយពីមានប្រតិកម្មពីមន្រ្តីបម្រើការងារក្នុងស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងពីសំណាក់លោក សាម៉ន បណ្ឌិត្យ ដែលបានស្នើទៅដល់ តាប៊ុយ និងកញ្ញា Jimmy ឲ្យធ្វើការសុំទោសជាសាធារណៈ ក្នុងលក្ខណៈជាការ Live វីដេអូ ឬជាលិខិត លាយល័ក្ខ អក្សរណាមួយ ដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀត ចំពោះពាក្យសំដីរបស់ខ្លួន ទៅលើស្ថាប័នជាតិដ៏ធំមួយនេះ៕

ដោយ៖ ភូមិន្ទ