មកដល់ពេលនេះ មានខេត្តចំនួន១២ហើយ ដែលបានផ្ទុះឡើងជំងឺគ្រុនឈីក

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ការផ្ទុះឡើងនូវជំងឺគ្រុនឈីកនៅកម្ពុជា ធ្វើឲ្យមានអ្នកឈឺឡើងដល់ ១០២០នាក់ ក្នុងនោះស្ត្រីមានចំនួន ៥៦២នាក់(៥៨%) និងរាលដាលដល់១២ខេត្តហើយ។
ក្នុងនោះ ចំនួនករណី៨០% កើតមានក្នុងខេត្តចំនួន៤ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។
ខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀត រួមមាន ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តប៉ៃលិន ដែលសរុបមកដល់ពេលនេះ មានខេត្តចំនួន១២ហើយ ដែលកើតជំងឺគ្រុនឈីកនេះ៕ ដោយ៖ Micheal