ក្រសួងសុខាភិបាល រកឃេីញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៥នាក់​បន្ថែមទៀត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាស ស្តីពី រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ ចំនួន​ ០៥នាក់​ នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា ករណីឆ្លងថ្មីនោះ ត្រូវបានរកឃើញលើបុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលមានអាស័យដ្ឋាននៅខេត្តព្រះសីហនុ និងបួននាក់ទៀតជាជនជាតិខ្មែរ។

គួររម្លឹកផងដែរថា គិតត្រឹមព្រឹកនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន២៣៩នាក់ ក្នុងនោះមាន១៦៤នាក់ បានជាសះស្បើយ។ ដោយឡែកករណីរកឃើញនោះ ជាករណីនាំចូល៕ ដោយ៖ Micheal