វីភាគអន្តរជាតិ ៖ ច្រវ៉ាក់តម្លៃពិភពលោក (GVCs) មិនបាត់ទៅណាទេ

(អន្តរជាតិ)៖ បណ្តាប្រទេសនានានៅទូទាំងពិភពលោកកំពុងព្យាយាមកាត់ផ្តាច់ចេញពីខ្សែសង្វាក់/ច្រវ៉ាក់តម្លៃពិភពលោក (GVCs) ជាការត្រៀមខ្លួនចំពោះអនាគតក្រោយ កូវីដ៩ ។

ប្រការនេះ ត្រូវបានជំរុញដោយការព្រួយបារម្ភផ្នែកសន្តិសុខ ដែលបណ្តាលមកពី កូវីដ១៩ និងការបន្តនូវយុទ្ធ នាការកាត់ផ្តាច់សកលភាវូបនីយ៍កម្មក្រោយវិបត្តិហិរញ្ញវត្ថុពិភពលោក។ ប៉ុន្តែ តើកម្លាំងនៃការកាត់ផ្តាច់ ពិតជាដំណើរការដោយមិនមានអ្វីរាំងស្ទះទេ ឬតើសង្វាក់/ច្រវ៉ាក់តម្លៃសកល GVCs នឹងមានភាពធន់ទ្រាំខ្លាំងពេកទេ? ច្រវ៉ាក់តម្លៃពិភពលោក (GVCs) ជាប្រព័ន្ធដំណើរការផលិតកម្ម ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលត្រូវបានរៀបចំឡើង ដោយក្នុងនោះដំណាក់កាលផលិតកម្មខុសៗគ្នា ត្រូវបានធ្វើឡើងនៅប្រទេសផ្សេងៗគ្នា ។

បែបបទពាណិជ្ជកម្មអន្តរជាតិបច្ចុប្បន្នត្រូវបានត្រួតត្រាដោយច្រវ៉ាក់តម្លៃសកល ដែលមានចំនួនពីរភាគបីនៃលំហូរពាណិជ្ជកម្មរវាងបណ្តាឧស្សាហកម្មទាំងឡាយ។

ច្រវ៉ាក់តម្លៃសកល តភ្ជាប់ចង្កោមនៃការប្រកួតប្រជែង និងបច្ចេកវិទ្យាដែលរដ្ឋ និងសាជីវកម្មនានា បានវិនិយោគយ៉ាងខ្លាំង ក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងស្ថាប័នដែលភ្ជាប់បណ្តាញផ្គត់ផ្គង់របស់អ្នកផលិត ។

កូវីដ១៩ កំពុងបង្កើនល្បឿននៃការកាត់ផ្តាច់ ដែលបានកើនឡើងរួចទៅហើយ នៅក្នុងទំនាក់ទំនងដែលកាន់តែតានតឹងរវាងចិននិងលោកខាងលិច។ វិបត្តិនេះបានបង្ហាញឱ្យឃើញនូវការពឹងផ្អែកលើប្រទេសចិនជ្រុលហួស សម្រាប់ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រសំខាន់ៗ និងសមាសធាតុផលិតកម្មជាគន្លឹះដទៃទៀត ខណៈដែលការខ្វះខាតមាននៅទូទាំងពិភពលោក ។

ភាពងាយរងគ្រោះដែលអាចកើតមានចំពោះខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក និងធនធាន លោហៈកម្រមួយចំនួន ក៏ស្រាប់តែភ្លាមៗ នោះបានក្លាយជាការពិត។ កូវីដ ១៩ ក៏បានធ្វើឱ្យស៊ីជម្រៅនូវហានិភ័យនៃការធ្វើជំនួញនៅក្នុងប្រទេសចិន ជាពិសេសប្រឆាំងនឹងស្ថានភាពនៃភូមិសាស្ត្រនយោបាយដែលកាន់តែយ៉ាប់យ៉ឺនយ៉ាងលឿនរហ័ស ដែលបរិបាលកិច្ចអន្តរជាតិកំពុងហួតហែងទៅ ។

ទោះបីជាមានការប្រើវោហាសាស្ត្រនៃការពឹងផ្អែកលើខ្លួនឯង និងការវិលត្រឡប់នៃផលិតកម្មក្នុងស្រុកក៏ដោយ គ្មានប្រទេសណាមួយអាចបង្កើតសកម្មភាពទាំងស្រុង សម្របសម្រួលដោយ ច្រវ៉ាក់តម្លៃសកលបានទេ។

ច្រវ៉ាក់តម្លៃសកល និងចង្កោមសកម្មភាពចម្បងរបស់ខ្លួន មានភាពស្អិតជាប់គ្នា ដោយសារតែការចំណាយថេរខ្ពស់ និងសេដ្ឋកិច្ចទ្រង់ទ្រាយធំដែលត្រូវទប់ ទល់នឹងការកាត់ផ្តាច់ចេញ ដោយកម្លាំងខាងក្រៅ ជាមួយនឹងទីតាំងប្រកួតប្រជែង ។ ច្រវ៉ាក់តម្លៃសកល ពឹងផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់ដោយរដ្ឋាភិបាលដើម្បីទាក់ទាញអ្នកវិនិយោគ។

ហេដ្ឋារចនាសម្ព័ន្ធនេះ ដែលជាមូលដ្ឋានគ្រឹះនៃការប្រកួតប្រជែងរបស់អាស៊ីបូព៌ា ចាប់តាំងពីពេលនោះមកបានក្លាយជាទីតាំងផលិតកម្មដែលមានភាពធន់ទ្រាំ។

មានរដ្ឋាភិបាលមិនច្រើនទេដែលនឹងអាចមានលទ្ធភាពរៀបចំបានជាមូលដ្ឋានគ្រឹះបែបនេះក្នុងទ្រង់ទ្រាយ និងល្បឿនដែលចាំបាច់ដើម្បីចម្លងគំរូធុរកិច្ចទៅបំរើការនាំចេញរបស់អាស៊ីបូព៌ាក្រោយ កូវីដ៩ ។

ច្រវ៉ាក់តម្លៃសកល ក៏ពឹងផ្អែកលើការវិនិយោគឯកជនឆ្ពោះទៅរកការត្រឡប់មកវិញរបស់ម្ចាស់ភាគហ៊ុន និង “អន្តរាគមន៍ពីទីកំបាំង” របស់ទីផ្សារ។

ភាគហ៊ុនវិនិយោគផ្ទាល់ពីឧស្សាហកម្មរបស់ចិន បានកើនឡើងដល់ជាង ១,៦ ទ្រីលានដុល្លារក្នុងឆ្នាំ ២០១៩ ពី ១៩០ ពាន់លានដុល្លារក្នុងឆ្នាំ ២០០០។ ការកាត់ផ្តាច់ចេញពីខ្សែសង្វាក់/ច្រវ៉ាក់តម្លៃពិភពលោក អាចនឹងតម្រូវឱ្យប្រទេសនានា ចម្លងគំរូខ្សែសង្វាក់ផ្គត់ផ្គង់បច្ចុប្បន្នជាមួយនឹងកំរិតវិនិយោគស្មើគ្នា ក្នុងរយៈពេលខ្លីជាងនេះ ខណៈដែលមិនផ្តល់នូវការលើកទឹកចិត្តធំដុំអោយចាកឆ្ងាយពីទីតាំងដែលមានប្រសិទ្ធិភាព។

ថវិកាចំនួន ២,២ ពាន់លានដុល្លារដែលប្រគល់ដោយរដ្ឋាភិបាលជប៉ុន វាហាក់ដូចជានៅតិចជាងថវិកាចំនួន ៨,៨ ពាន់លានដុល្លារអាមេរិកដែលត្រូវការ សំរាប់សាងសង់រោងចក្រ Foxconn តែមួយ ឬ ១២ ពាន់លានដុល្លារសម្រាប់រោងចក្រខ្នាតតូច TSMC តម្លៃ ១២ ពាន់លានដុល្លារ ។

ការផ្លាស់ប្តូរទីតាំងដ៏ធំនៃខ្សែសង្វាក់/ច្រវ៉ាក់តម្លៃពិភពលោក ក៏នឹងតម្រូវឱ្យមានកម្លាំងពលកម្មដែលទទួលបានការបណ្តុះបណ្តាលនិងការប្រកួតប្រជែង ស្មើនឹងសហគមន៍ការងារនៅអាស៊ីបូព៌ាផងដែរ។

ប្រទេសចិនមានកម្មករជាង ១០០លាននាក់ ក្នុងវិស័យផលិតកម្ម ដែលច្រើនជាងសហរដ្ឋអាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង និងអ៊ីតាលី រួមគ្នា។

ភាពខុសគ្នាខ្លាំងរវាងទំហំនៃកម្លាំងពលកម្មចិន ចាក់ចូលជ្រៅទៅក្នុងខ្សែសង្វាក់/ច្រវ៉ាក់តម្លៃពិភពលោក និងការពារការកាត់ផ្តាច់ចេញក្នុងទ្រង់ទ្រាយធំ ។

ភាពធន់នៃខ្សែសង្វាក់/ច្រវ៉ាក់តម្លៃពិភពលោកដែលមានស្រាប់ រឹតតែស្តែងឡើងតាមរយៈកង្វះ ទីតាំងជំនួស ដែលអាចទទួលបន្តខ្សែសង្វាក់/ច្រវ៉ាក់តម្លៃពិភពលោក។

ពិនិត្យទៅលើពិន្ទុក្នុងតារាងភាពទាក់ទាញនៃការវិនិយោគផ្ទាល់ពីបរទេស – រួមមានប្រទេសម៉ិចស៊ិក ថៃ វៀតណាម និងឥណ្ឌូណេស៊ី។ ដោយយោងទៅតាមទំហំតូច ម៉ាឡេស៊ី ជាករណីលើកលែង។ ខណៈដែល ឥណ្ឌាអាចជាគូប្រជែងដ៏មានសក្តានុពល កង្វះខាតហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរបែបបទច្បាប់ និងបទប្បញ្ញត្តិការងារ និងការទទួលអោយស្នាក់នៅនូវកម្លាំងពលកម្ម អាចជាគុណវិបត្តិធំៗ។ សច្ចភាពទាំងនេះ នឹងមិនមានការផ្លាស់ប្តូរទេ នៅក្នុងអនាគតដែលអាចមើលឃើញខាងមុខ ហើយពាណិជ្ជកម្មអន្តរជាតិក៏ត្រូវតែបន្ត។

ផលិតផលដែលកាន់តែស្មុគស្មាញ ត្រូវការសំភារៈនិងសមាសធាតុសំខាន់ៗ ត្រូវបានចែកចាយមិនស្មើគ្នានៅទូទាំងពិភពលោក ដែលជៀសមិនរួចពីការបង្កើតឡើងនូវភាពអាស្រ័យគ្នាទៅវិញទៅមកក្នុងចំណោមបណ្តាប្រទេសទាំងឡាយ។

ឧទាហរណ៍ ៨៥ភាគរយ នៃលោហៈធាតុ ត្រូវបានគ្រប់គ្រងដោយប្រទេសចិន ឯសាធារ ណ រដ្ឋប្រជាធិបតេយ្យកុងហ្គោ គ្រប់គ្រង ៦០ភាគរយ និងស៊ីលី មាន ៥៧ភាគរយ នៃសារធាតុលីចូមរបស់ពិភពលោក។

ការកាត់ផ្តាច់ចេញពីច្រវ៉ាក់តម្លៃសកល នឹងមិនអាចមានប្រសិទ្ធភាពពេញលេញទេ ខណៈដែលចង្កោមប្រទេសក្នុងច្រវ៉ាក់តម្លៃពិភពលោកផ្លាស់ប្តូរទីតាំង តែក៏នៅតែពឹងផ្អែកលើសំភារៈសំខាន់ៗ ដែលត្រួតត្រាដោយប្រទេសមួយចំនួន ។ ខណៈការកាត់ផ្តាច់ចេញពីច្រវ៉ាក់តម្លៃពិភពលោក មានតំលៃថ្លៃ មិនអាចអនុវត្តបាន និងជាប់ទៅដោយភាពមិនច្បាស់លាស់ ប្រទេសទាំងអស់ត្រូវតែផ្តល់អាទិភាពដល់ សមាហរណកម្ម ពា ណិជ្ជកម្មអោយបានកាន់តែច្រើន។

ការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ – ជំនួសឱ្យការកាត់ផ្តាច់ចេញពីប្រព័ន្ធច្រវ៉ាក់តម្លៃសកល – គឺជាផ្លូវដែលប្រាកដប្រជាបំផុតឆ្ពោះទៅរកសន្តិសុខ។ ការជាប់ជំពាក់ដែលកើតឡើងពីការធ្វើសមាហរណកម្ម ក៏ផ្តល់ដល់រដ្ឋផងដែរនូវសមត្ថភាពក្នុងការជំរុញពាណិជ្ជកម្ម ជាដំណោះស្រាយការទូតមួយ ដោយបង្កើនថ្លៃនៃការងាកចេញពីច្រវ៉ាក់តម្លៃពិភពលោក។

ការកាត់ផ្តាច់ចេញ មិនអាចផ្តល់នូវយន្តការដូចនេះបានទេ នៅមិនទាន់គិតពីសកម្មភាពយោធា ដែលមានធាតុគំរាមកំហែង ច្រើនជាងការពារនោះផង ។ ទោះបីថា ស្ថាប័នពហុភាគី អាចមិនល្អឥតខ្ចោះក៏ដោយ ក៏ពួកគេនៅតែផ្តល់នូវក្របខ័ណ្ឌល្អបំផុតឆ្ពោះទៅមុខ ជាពិសេសអង្គការពាណិជ្ជកម្មពិភពលោក។

វិធាននិងការទទួលខុសត្រូវនឹងត្រូវធ្វើការចរចាឡើងវិញ អោយទៅជាកិច្ចព្រមព្រៀងសកលថ្មីមួយដែលទទួលយកយ៉ាងពេញលេញនូវការខ្វែងគំនិតគ្នានៅក្នុងប្រព័ន្ធនយោបាយក្នុងចំណោមរដ្ឋសមាជិក។

ទោះបីនេះជាកិច្ចការដ៏លំបាក ជាពិសេសនៅក្នុងស្រមោលនៃការប្រកួតប្រជែងអំណាចដ៏ធំធេងក៏ដោយ ក៏វាជាការខិតខំប្រឹងប្រែងល្អប្រសើរជាងការកាត់ផ្ដាច់ចេញពីច្រវ៉ាក់តម្លៃសកល ។

កម្លាំងដែលធ្វើការដើម្បីរំសាយបទបញ្ជាពាណិជ្ជកម្មដែលមានស្រាប់ អាចនឹងកំពុងទទួលបានសន្ទុះកើនឡើង ពិសេសមានការជំរុញកាន់តែធំឡើងដោយវិបត្តិ កូវីដ១៩ ប៉ុន្តែភាពជាប់ស្អិតនៃ ច្រវ៉ាក់តម្លៃពិភពលោក នៅទីបំផុត កំណត់ព្រំដែននៃអ្វីដែលអាចធ្វើទៅបាន ៕ ដោយ៖ ណានី ភូ