Breaking News៖ វៀតណាមរកឃើញការរាលដាលជំងឺកូវីដចំនួន ១២ ករណីថ្មី នៅដាណាង

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី ១ សីហា ២០២០នេះ បានឱ្យដឹងថា ខ្លួន​បាន​រកឃើញ ការរាលដាលក្នុងសហគម ចំនួន ១២ ករណីបន្ថែមទៀត ដែល​រីក​រាលដាលចេញពីទីក្រុង ដាណាង។   ការឆ្លងថ្មីនេះ នាំឱ្យករណីនៅវៀតណាម កើន​​​ឡើងដល់ ១១៦ ករណីចាប់តាំងពីការផ្ទុះឡើងដំ​ណាក់​​កាលទី២ កាលពីសប្តា​ហ៍​មុន។ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋវៀតណាម រាយការថា ចំអ្នកឆ្លងថ្មី មានអាយុពី ៧៨ ឆ្នាំឡើទៅ។ វៀតណាមមានករណីឆ្លងសរុបចំនួន ៥៥៨ នាក់ និងមានអ្នកស្លាប់លើកដំបូងចំនួន ២ នាក់ បន្ទាប់ពីទប់ទល់នៅដំណាក់កាលទី១ អស់ជាច្រើនខែកន្លងទៅ។ រដ្ឋាភិបាលវៀតណាម បាន​បិទការធ្វើដំណើរក្នុងទីក្រុង Danag ដែលមានមនុស្សជាង ១ លាននាក់ និងផ្អាកជើងហោះហើររយៈពេល ១៥ ថ្ងៃដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺដ៍កាចសាហាវមួយនេះ៕ (ដោយ៖ ឡេង ដេត)