សាលារៀនមួយចំនួនប្រកាសកំណត់ថ្ងៃចូលរៀននៅដើមខែក្រោយ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា ប្រាប់សារព័ត៌មាន Sky Brother Media នៅថ្ងៃទី ១ ខែសីហានេះថា មកដល់ពេលនេះ គ្រឹះស្ថានសិក្សាឯក ជនទាំង២០ បាននិងកំពុងពិភាក្សាជាមួយមាតាបិតារបស់សិស្សានុសិស្សដើម្បីទទួលបានការស្ម័គ្រចិត្តយល់ព្រមបញ្ជូនកូនៗមកចូលរៀនក្នុងដំ​ណាក់កាល ទី១។ កាលបរិច្ឆេទចូលរៀនយោងតាមការកំណត់របស់គ្រឹះស្ថានសិក្សាឯកជនទាំង២០។

មន្ត្រីនាំពាក្យដដែលរូបនេះ បញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងបន្តកិច្ចសហការជាមួយគ្រឹះស្ថានសិក្សាពាក់ព័ន្ធ និងក្រសួងស្ថាប័ននានា ប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់លើវិធានការសុវត្ថិភាពសុខភាពសិក្សាតាមយន្តការរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងតាមការណែនាំរបស់ក្រ សួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។

សាលារៀនអន្តរជាតិ ស៊ី អាយ អេ បានប្រកាសថា នឹងចាប់ផ្តើមបើកដំណើរការសារលារៀនឡើងវិញ នៅនៅថ្ងៃទី ១ ខែកញ្ញា ខែក្រោយ បន្ទាប់ពីទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាល ឱ្យបើកដំណើរការឡើងវិញ នៅក្នុងដំណាក់កាលទី១។

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ បានយល់ព្រម​ឱ្យក្រ​សួងអប់រំ យុវជន និងកីឡា សាកល្បង​បើកដំណើរការឡើង​វិញសាលា​រៀន​ឯក​ជនមានស្តង់ដាខ្ពស់ ចំនួន ២០ នៅរាជធានីភ្នំពេញ ក្រុងសៀមរាប និង​ក្រុងបាត់ដំបង។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលអនុញាតិឱ្យដំណើរការសាកល្បង ប៉ុន្តែសាលាឯកជន ដែលដំណើរការ ត្រូវអនុវត្តតាមគោលការ របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខសភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខ​ភាព ភិភពលោក( WHO)។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចាបញ្ជាក់ថា ដំណើរការសាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហានេះ ដោយសាលារៀនទាំង២០ ត្រូវអនុវត្តនូវវិធានការ កិច្ចសន្យា ការអនុវត្តន៍លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទ​កូវីដ​-១៩​, ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។

ដោយឡែក សារលារៀនអន្តរជាតិ សៅប្រី៍ដកម្ពុជាក៏បញ្ជាក់ថាខ្លួន បានទទួលការយល់ព្រម ពីក្រសួងអប់រំយុវជន និងកីឡាដើម្បីបើកសាលាឱ្យសិស្សចូលរៀន​វិញជាធម្មតា។ សាលារៀនបញ្ជាក់បន្ថែមថា ផ្នែករដ្ឋបាលសាលារៀនកំពុងរៀបចំផែនការបើកដំណើរការឡើងវិញ រូមបញ្ចូលតម្រូវការផ្នែកអនាម័យថ្មី និងគោលការណ៍ការរក្សាគម្លៀតសង្គមក្នុងថ្នាក់រៀន និងក្នុងបរិវេណសាលា ដោយមិនបានបញ្ជាក់ថាចូលរៀនថ្ងៃណាឱ្យប្រាកដនៅឡើយទេ។

សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទសាលារៀនទូរទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងនូវជំងឺកូវីដ នៅបំណាច់ខែមីនា ដើមឆ្នាំនេះ ហើយ​បន្តពន្យាពេលរហូត ដល់ជំងឺបានថមថយទើប រាជរដ្ឋាភិបាល ពិចារណាសាកល្បងបើកសាលារៀនដែលមានស្តង់ដាឡើងវិញ៕ (ដោយ ៖ ឡេង ដេត)