រូបចម្លាក់ឧត្តមសេនីយ៍សេនាប្រមុខ អតីតសហភាពសូវៀត ត្រូវបានគេលួចយកទៅកាត់ក្បាល

(អន្តរជាតិ)៖ ស្នាដៃប្រវត្តិសាស្ត្រដ៏កម្ រគឺរូបសំណាក់ឧត្តមសេនីយនៃអតីតសហភាពសូវៀត លោកKonstantin Rokossovsky ត្រូវបានកាត់ក្បាល ដោយពួកអ្នកបំផ្លាញទ្រព្យសម្បត្តិសាធារណៈ បន្ទាប់ពីត្រូវបានពួកចោរលួចយកចេញ ពីសារមន្ទីរនៅក្នុងប្រទេសប៉ូឡូញនៃទីក្រុងLegnica។

លោក Konstantin ធ្លាប់បានដឹកនាំកងទ័ពសហភាពសូវៀត វាយប្រហារចូលរំដោះប្រទេសប៉ូឡូញនៅក្នុងអម្លុងឆ្នាំ១៩៤៤-១៩៤៥។
ជាការគួរឲ្យសោកស្តាយ រូបចម្លាក់ប្រវត្តិសាស្ត្រមួយនេះ ត្រូវបានក្រុមអ្នក ដែលមិនចូលចិត្តគាត់លួចចេញពីសារៈមន្ទីរកាលពីយប់ថ្ងៃព្រហស្បត្តិ។ មួយថ្ងៃក្រោយមក ចម្លាក់ទម្ងន់៦០០គីឡូក្រាមធ្វើពីសំរឹទ្ធនេះ ត្រូវបានគេប្រទះឃើញនៅវាលស្មៅមួយកន្លែង ខាងក្រៅទីក្រុង Legnica ដោយគ្មានក្បាល។
សូមបញ្ជាក់ផងដែរថា រូបចម្លាក់នេះ ត្រូវបានគេកសាងឡើង និងយកមកដាក់តាំងជាសាធារណៈនៅឆ្នាំ១៩៧៨ ហើយត្រូវបានយកទៅជួសជុលឡើងវិញនៅឆ្នាំ១៩៩៨៕ ដោយ៖សារឹទ្ធ(Micheal)