មិនធម្មតា! ចង់ដឹងថា វីឡាមួយក្នុងចំណោម ៣ របស់ ស្រីអូន មានតម្លៃប៉ុន្មានទេ?

ក្រោយពីជោគជ័យយ៉ាងត្រចះត្រចង់ក្នុងវិស័យជំនួយអនឡាញក្នុងការលក់ផលិតផលថែរក្សាសម្រស់ និងក៏ជាម្ចាស់ផលិតកម្មដែលទើបតែបើកដំណើរការថ្មោងថ្មីផងនោះ ស្រីអូន ក៏ត្រូវបានគេដឹងថាអ្នកមានទ្រព្យស្ដុកមួយរូប ដែលថ្មីៗនេះ នាងបង្ហាញពីការទិញវីឡាមួយកន្លែងមានតម្លៃដើមរហូតដល់ 2,887,800.00 ដុល្លារឯណោះ។​

ក្នុងការបង្ហាញឱ្យឃើញផ្ទះវីឡាដ៏ស្កឹមស្កៃនេះ ស្រីអូន ក៏បានព្រលយសារផ្សេងៗ អរគុណដល់ការឈ្នានីសរូបនាងពីមនុស្សម្នាក់គ្មានផ្ទះនៅរហូតមានវីឡា ៣ កន្លែង ផ្ទះហ្សបហោស៍ ៣ កន្លែង និងកំពុងតែរកទិញថែមទៀត។ ស្រីអូនក៏បានផ្លែផ្កាទៀតដែរ ទៅអស់អ្នកដែលតាមច្រណែនឈ្នានីសរូបនាង ដែលកាន់តែច្រណែនឈ្នានីសគឺកាន់តែធ្វើឱ្យនាងមានលុយទ្វេរដង។

អ្នកនាងបន្ដថា របរអនឡាញគឺគ្រាន់តែជារបរបន្ទាប់បន្សំតែប៉ុណ្ណោះ ខណៈដែលអ្នកនាងមានក្រុមហ៊ុនគោលនិងរបររកស៊ីធំៗផ្សេងៗជួយទប់ទល់ទើបមានសមត្ថភាពច្បាមយកប្រាក់រាប់លានដុល្លារមកក្នុងដៃដូច្នេះ។ ចង់ដឹងថាផ្ទះវីឡាតម្លៃជាងពីរលានដុល្លារកន្លះរបស់ ស្រីអូន​ មានសោភ័ណភាពបែបណា សូមទស្សនាកម្រងរូបភាពខាងក្រោម៖

ដោយ៖ ភូមិន្ទ