យុវសិស្សឆ្នើម! ធុច សាឡិ ក្លាយជាយុវជនសុឆន្ទៈឱ្យក្រុមហ៊ុនមួយ

ក្រោយសម្រាកពីការសិក្សាដោយសារតែបញ្ហាកូវីដ១៩ យុវសិស្សឆ្នើមចេះនិយាយដល់ទៅ ១៥ ភាសា ធុច សាឡិ ស្រាប់តែក្លាយជាយុវជនសុឆន្ទៈឱ្យក្រុមហ៊ុនមួយក្នុងការរួមចំណែក និងចែករំលែកវប្បធម៌កម្ពុជា-ចិន។

យោងតាមតំណាងរបស់ក្រុមហ៊ុនដែលផ្ដល់ឱកាសឱ្យយុវសិស្សឆ្នើមរូបនេះ បានឱ្យដឹងថា ក្រុមហ៊ុននឹងគាំទ្រគ្រប់សកម្មភាព និងលើកទឹកចិត្តដល់ យុវសិស្ស ធុធ សាឡិ ដែលបានទទួលនូវអាហារូបករណ៍ទៅសិក្សារនៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យនោះ ឱ្យមានឱកាសក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងបង្ហាញដល់យុវសិស្សរបស់ប្រទេសកម្ពុជាទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រួមទាំងអរិយធម៌ វប្បធម៌ជាតិទាំងមូលផងដែរ។

ដោយឡែក ធុច សាឡិ បានបញ្ចេញអារម្មណ៍ថា ខ្លួនពិតជាមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន តែងតែគាំទ្រ និងលើកស្ទួយចំពោះរូបប្អូន ហើយថែមទាំងផ្តល់ឱកាសឲ្យរូបប្អូនក្លាយទៅជាយុវជនសុឆន្ទៈកម្ពុជា ដើម្បីរួមចំណែកចែករំលែកវប្បធម៌កម្ពុជា-ចិន ថែមទៀត។ យុវសិស្សរូបនេះបាន ប្តេជ្ញាក្នុងការខិតប្រឹងប្រែងសិក្សាររៀនសូត្រ និងព្យាយាមចែករំលែកវប្បធម៌រវាងកម្ពុជាជាមួយប្រទេសចិន ឲ្យកាន់តែច្រើនតាមអ្វីដែលខ្លួនអាចធ្វើបាន៕

ដោយ៖ ភូមិន្ទ