Breaking News ៖អ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់នៅវៀតណាម

(ហាណូយ)៖ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម ឱ្យដឹងថា អ្នក​ជំងឺ​ឆ្លងកូវីដ-១៩ ម្នាក់ទៀត បានស្លាប់​បាត់បង់​ជីវិត នៅថ្ងៃទី ១ ដើមខែសីហានេះ ស្ថិតនៅមន្ទីរពេទ្យទីក្រុង ដាណាង ប្រទេសវៀតណាម។ អ្នកដែលស្លាប់ គឺជាស្ត្រី ដែលមានអាយុ ៦៨ ឆ្នាំ។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាមបញ្ជាក់ថា នេះ ជាករណីស្លាប់លើកទី ៣ ក្នុងរយៈពេល ២ ថ្ងៃ នៅវៀតណាម។ កាលពីថ្ងៃទី ៣១ ម្សិលមិញ អ្នកជំងឺកូវីដស្លាប់ចំនួន ២ នាក់ គឺបុរសដែលមានអាយ ៦១ ឆ្នាំ និងម្នាក់ទៀត អាយុ ៧០ ឆ្នាំ៕ (ដោយ៖ ឡេង ដេត)