៣១កក្កដានេះ មនុស្សជិត៤០០នាក់ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល 

(ភ្នំពេញ)៖ សម្រាប់ថ្ងៃ៣១ កក្កដាម្សិលម៉ិញនេះ មានយន្តហោះដឹកអ្នកដំណើរចំនួន៦ជើង បានចុះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានអ្នកជិះជិត៤០០នាក់ ហើយអ្នកទាំងនេះ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។បើតាមមន្ត្រីដែលបំរើកាេងារលើវិស័យនេះបានអោយដឹងថា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០នេះ មានយន្តហោះដឹកអ្នកដំណើរចំនួន៦ជើង ក្នុងនោះមានមកពី ប្រទេសមីយ៉ាន់ម៉ា១ជើង។ ប្រទេសម៉ាឡេសុី១ជើង។ ប្រទេសហ្វីលីពីន១ជើង។ ប្រទេសកូរ៉េខាងត្បូង២ជើង នឹងក្នងស្រុក១ជើង ដែលមានចំនួនមនុស្សសរុបចំនួន ៣៧៧នាក់ ហើយអ្នកទាំងនេះ ត្រូវបានធ្វើចត្តាឡីស័ក ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី០៥នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីនាំចូល។
អ្នកដែលរកឃើញថា បានឆ្លងជំងឺកូវីដ១៩ថ្មីនេះ មាន បុរសជនជាតិឥណ្ឌូនេស៊ី ម្នាក់និង៤នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសប៉ាគីស្ថាន៕ ដោយ៖ ហែមរដ្ឋា (Micheal)