អ៊ីរ៉ង់នឹងសងសំណង ចំពោះគ្រួសារអ្នកស្លាប់ ក្នុងឧប្បតិហេតុបាញ់ច្រឡំ យន្តហោះដឹកអ្នកដំណើរ

(អន្តរជាតិ)៖ អ៊ីរ៉ង់បានប្រកាសជាផ្លូវការថា ខ្លួននឹងសងសំណងចំពោះឧប្បតិហេតុនៃការបាញ់ ដោយការភ័ន្តច្រឡំ ទៅលើយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿង កាលពីខែមករាឆ្នាំ២០២០កន្លងទៅនេះ។ ប៉ុន្តែគេមិនទាន់ដឹងលំអិតថា ទឹកប្រាក់ប៉ុន្មាន ដែលអ៊ីរ៉ង់ត្រូវសងនោះទេ។
យន្តហោះអ៊ុយក្រែន ជើងហោះហើរអន្តរជាតិលេខ៧៥២ ត្រូបានបាញ់ទំលាក់ដោយកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ភ្លាមៗ បន្ទាប់ពីការហោះចេញដំណើរបានមួយភ្លែតប៉ុណ្ណោះ ពីរដ្ឋធានីតេអេរ៉ង់។
ប៉ុន្តែទោះយ៉ាងណាអ៊ីរ៉ង់ នៅតែទាមទារឲ្យមានការស៊ើបអង្កេតច្បាស់លាស់ និងមានតម្លាភាពជាមុនសិន ដែលទង្វើនេះត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន បាននិយាយថា អ៊ីរ៉ង់នៅតែមានចេតនាធ្វើឲ្យរាំងស្ទះដដែល៕ ដោយ៖សារឹទ្ធ(Micheal)