ថៃ បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ ខែទៀត

(ភ្នំពេញ)៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសថៃថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ ខែទៀត ដោយចាប់ពីថ្ងៃទី ១ ដល់ទី ៣១ ខែសីហាឆ្នាំ ២០២០ ដើម្បីបន្តទប់ស្កាត់និងការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសការពារការឆ្លងជំងឺនេះក្នុងរលកទី ២ ដែលអាចនឹងមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនិងសង្គមជាតិរបស់ថៃ។

ជាមួយគ្នានោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់បន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃ ឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធិភាពខ្ពស់ និងរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី ១៩ បន្តទៀត។

បន្ថែមលើសពីនោះ ក្នុងករណីបងប្អូនមានបញ្ហាប្រឈម ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមឲ្យធ្វើការទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខទូរស័ព្ទ ០៩២ ៨០៥០ ៥៦១ (ផ្នែកកុងស៊ុល / សិស្សនិស្សិត) និង ០៩៤ ០៩២៥ ៩០៥ (ផ្នែកពលករ)៕ ដោយ៖ Micheal