អាសូរណាស់! កូនដង្ហោយហៅម្តាយ បន្ទាប់ពីរថយន្តបើកបុកពេលលក់នំបញ្ចុក (មានវីដេអូ)

(តាកែវ)៖ វីឌីអូខ្លីជាង ១ នាទី បង្ហាញពីសកម្មភាពម្ដាយគ្រោះថ្នាក់ចរាចរណ៍ ហើយកូនរត់ទៅត្រកងឱបម្តាយដង្ហើយហៅដោយក្ដីរន្ធត់មួយ កំពុងធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្នុងបណ្ដាញសង្គម។ ប្រភពព័ត៌មានបានឱ្យដឹងថា មានរថយន្តមួយគ្រឿងបើកយ៉ាងលឿនទៅបុក រោងតង់កៅស៊ូ លក់នំបញ្ចុកស្រ្តីរង គ្រោះនៅម៉ោង ១១ ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅចំណុចភូមិ រូង ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត Kia បានបើកបុករោងតង់កៅស៊ូ ដាក់គ្រែលក់នំបញ្ចុក បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល មនុស្សចំនួនពីរនាក់។ ស្ត្រីជនរងគ្រោះទី ១ ឈ្មោះ មុត ដា អាយុ ៥២ ឆ្នាំ និងទី២ ឈ្មោះ ឌឿន ស្រី អាយុ ៤២ ឆ្នាំ ស្ត្រីទាំងពីរជាអ្នកលក់ដូរនៅក្នុងភូមិ។

ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ជាបឋមនេះ យើងនៅមិនទាន់ដឹងថាស្ថានភាពរបួសជនរងគ្រោះទាំង​​ពីរស្ថិតក្នុងដំណាក់កាលណានៅឡើយទេ។ មានមហាជនជាច្រើនបានសម្ដែងការស្លុតចិត្តជាមួយសម្រែកដង្ហើយហៅម្ដាយរបស់កូនប្រុស ហើយក៏បានបួងសួងសូមឱ្យម្ដាយកូនទាំងពីរឆ្លងផុតគ្រោះភ័យផងដែរ៕

Posted by Komsan 24h on Friday, July 31, 2020

(ដោយ៖ ឡេង ដេត)