ជប៉ុនមានជំងឺកូវីដ-១៩ ឆ្លងថ្មីជិត ៥០០ ករណីត្រឹមតែ១ថ្ងៃសៅរ៍

(តូក្យូ)៖ ករណីឆ្លងថ្មីនៅទីក្រុងតូក្យូមាន ជិត ៥០០ ករណី (៤៧២) តែក្នុងមួយ​ថ្ងៃ​សៅរ៍នេះ។ មន្ត្រីសុខាភិបាលជប៉ុននិយាយថា វាគឺជាករណីឆ្លង លើកទី២ នៅក្នុងចំណោមថ្ងៃដែលឆ្លងច្រើនជាងគេ នៅក្នុងទីក្រុត្យូប្រទេស​ជប៉ុន​ដែ​ល​មានច្រើនជាង ៤០០ ករណី។ គេហទំព័រ worldometer ចេញផ្សាយនៅថ្ងៃទី ១ ដើមខែសីហានេះ ឱ្យដឹងថា ប្រទេសជប៉ុន មានករណីឆ្លងសរុបចំនួន ៣៤,៣៧២ ករណី ជាសះស្បើយ ២៤,៩២៩ នាក់ និងស្លាប់ ១០០៦ នាក់៕ (ដោយ៖ ឡេង ដេត)