បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនជាង ២០០គីឡូក្រាម នៅខេត្តព្រះវិហារ

(ភ្នំពេញ)៖ បើតាមកម្លាំនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា កម្លាំងនគរបាល បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវទឹកមកពីប្រទេសឡាវ ចូលទឹកដីកម្ពុជាមួយករណី ដោយ រឹបអូសបានគ្រឿងញៀន២០០គីឡូក្រាម និងចាប់ខ្លួនមនុស្ស២នាក់ នៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងដឹកនាំកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបដោយ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

ការបង្ក្រាបដែលធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ក៏មានការសម្របសម្រួលពីព្រះរាជអជ្ញា នៃអយ្យកាអមសាលាតំបូងខេត្តព្រះវិហារ រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺផងដែរ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្ដិការនេះ កម្លាំងនគរបាលចាប់ខ្លួនបានមនុស្ស២នាក់ រឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងម៉ូតូកង់បីមួយគ្រឿង៕ ដោយ៖ Micheal