ផ្ទុះក្នុងសហគមន៍៖ វៀតណាម រកឃើញអ្នកស្លាប់ទី៣ នៅដាណាង

(អន្តរជាតិ)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន vietnaminsider នារសៀលថ្ងៃទី១ ខែសីហានេះ បានចុះផ្សាយថា ក្រសួងសុខាភិបាលនៃប្រទេសវៀតណាម បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថា ប្រទេសវៀតណាម បានកត់ត្រានូវការស្លាប់ថ្មី ដែលបណ្តាលមកពីជំងឺកូវីដ១៩ បន្ទាប់ពីមានស្ត្រីម្នាក់ទៀត ដែលបានធ្វើតេស្តិ៍វិជ្ជមាន រួចបានស្លាប់នៅដាណាង ដែលជាទីកន្លែង ដែលជំងឺនេះ បាន លេចចេញជាថ្មីនៅក្នុងប្រទេសកាលពីសប្តាហ៍មុន។
ស្ត្រីម្នាក់នេះ គឺជាមនុស្សទី៣ហើយ ដែលបានស្លាប់ដោយ ស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេឫះ។
គួររម្លឹកផងដែរថា កាលពីព្រឹកថ្ងៃសុក្រ បុរស អាយុ ៧០ឆ្នាំម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំងឺនេះ បាន គាំងបេះដូងស្លាប់អំឡុងពេល និងម្នាក់ទៀត អាយុ ៦១ឆ្នាំ ក៏ត្រូវបានស្លាប់ផងដែរ៕ដោយ៖ Micheal