ស្នងការខេត្តព្រះសីហនុត្រៀមសង្គ្រោះពលរដ្ឋមូលដ្ឋានពីទឹកលិច

(ព្រះសីហនុ)៖ ស្នងការខេត្តព្រះសីហនុ នៅថ្ងៃទី ១ ខែសីហា នេះ បានដាក់ បទបញ្ជារអោយស្នងការរង និង អធិ​ការ​ក្រុង-ស្រុកទាំងអស់យកចិត្តទុកដាក់អោយបាន​ខ្ពស់ខណៈភ្លៀង​ធ្លាក់ខ្លាំង​នៅ​ព្រះ​​​សីហនុ នៅ​ថ្ងៃ​​សៅរ៍នេះ។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជារឱ្យ ស្នងការង និង​អធិ​ការ​ក្រុង ស្រុកទាំងអស់ត្រូវត្រៀមលក្ខណៈ អោយបានគ្រប់គ្រាន់​ខណៈ​ភ្លៀងកំពុងធ្លាក់ខ្លាំង អាចបង្កអោយមានបញ្ហាទឹកជំនន់ ទឹកចាល់ ទឹក​លិច។

លោក​​​​ស្នងការខេត្តក៏បាន ឱ្យនគរបាល​ត្រៀមកម្លាំងអោយបានគ្រប់​គ្រាន់ដើម្បី​ត្រួត​ស​​​ភាពការណ៍ និងអន្តរាគមន៍ ពេលដែលមានតម្រូវការចាំបាច់។ លោក ជួន ណារិន្ទ ក៏បាន ណែនាំ ទៅ​មន្ត្រី​មូល​ដ្ឋាន ត្រូវពិនិត្យអោយបានច្បាស់ដើម្បីបង្ការសង្គ្រោះ ប្រជា​ពល​រដ្ឋតាមភូមិឃុំ ដែលរស់​តាម​តំ​បន់​វាលទំនាប ដែលអាចមានបញ្ហាចាល់ទឹក ជន់លិចនៅ​​តាមលំនៅដ្ឋានរបស់ពួកគាត់។

ក្រសួងធនធានទឹកនិងឧតុនិយម ប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ ច្រើនចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០នេះ។ ក្រសួងធនធានទឹកបញ្ជាក់ថា ដោយសាតែឥទ្ធិពលនៃ វិសម្ពាធ នៅសមុទ្រចិនខាងត្បូង ធ្វើតដំណើតាមភាគខាងជើងនៃប្រទេសវៀតណាម។ បាតុ​ភូត​នេះ ធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ៕ (ដោយ៖ ឡេង ដេត)

រូបភាពទិដ្ឋទឹកភ្លៀងនៅព្រះសីហនុ រូបភាពពីស្នងការខេត្តព្រះសីហនុ