ដំណឹងបឋម៖ ខណៈពេលនេះ មានទូកមួយគ្រឿង ប៉ះរលក លិចចូលក្នុងសមុទ្រ នៅចំណុចឃ្លាំងឡទឹកត្រី ខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ នាវេលាម៉ោងជិត៤ល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ មានទូកមួយគ្រឿង បានប៉ះរលកបែក ទូកលិចចូលក្នុងសមុទ្រ នៅចំណុចឃ្លងឡទឹកត្រី ក្រុងកោះរ៉ុង។
បើតាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា នៅលើទូកនេះ មានមនុស្សប្រមាណជាង១០នាក់ មានក្មេងមានចាស់ ត្រឡប់មកពីកម្មវិធីជប់លៀងមួយនៅ កោះរ៉ុង ។
បច្ចុប្បន្ន កម្លាំងនគរបាល និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយក្រុមហ៊ុននាវា GTVC កំពុងតែរុករកជួយសង្គ្រោះ៕ ដោយ៖ Micheal