(Update) : ជនរងគ្រោះទាំង១៥នាក់ នៅលើទូកនេសាទត្រីពណ៌ខៀវ ត្រូវសង្គ្រោះឡើងមកលើគោកវិញហើយ

(ព្រះសីហនុ)៖ នៅវេលាម៉ោងប្រមាណជា ១៧:០០នាទីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នេះ មានករណីទូកនេសាទត្រីពណ៌ខៀវ បានលិចនៅចំនុចក្បែរច្រាំងភូមិដេីមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ទូកនេសាទនេះមានទិសដៅចេញពីក្រុងព្រះសីហនុទីភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្នងគោលបំណងចូលរួមកម្មវិធីខួបកំណើតនៅទីនោះ។

ជនរងគ្រោះ ចំនួន១៥នាក់ ភេទស្រី៨នាក់ (ករណីនេះមិនបណ្តាលអោយមនុស្សស្លាប់ទេ) ត្រូវបានជួយសង្គ្រោះដោយទូកនេសាទត្រី ហេីយបានដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យ ខេត្តព្រះសីហនុវិញ។

សូមបញ្ជាក់ថា ទូកដែលលិចនេះ ជាទូកឈេីប្រភេទ បេអឺ បានលិចនៅចំណុច ចន្លោះកោះរ៉ុងសន្លឹម និងកោះតូច ចម្ងាយប្រមាណ៣ម៉ៃពីកោះតូច ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

មូលហេតុដែលបណ្តាលអោយលិចទូកខាងលេីនោះ តាមការបំភ្លឺ របស់ឈ្មោះសេង រិទ្ធី ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនរងគ្រោះក្នុងហេតុការណ៏លិចទូកនេះដែរ អោយដឹងថា បណ្តាលមកពីខូចប្រពន្ធ័បូមទឹក រួចត្រូវទឹករលកខ្លាំងបោកបណ្តាលអោយធ្លុះក្តាផ្នែកខាងមុខ បន្ទាប់មកទូកក៏ លិចតែម្តង សំណាងល្អបានការសង្គ្រោះទាន់ពេល ៕ ដោយ៖ ឡេង ស៊ (យុទ្ធ)