ត្រាំសន្យាពង្រាយឆ្មាំសន្តិសុខជាតិ ដើម្បីទប់ស្កាត់សកម្មភាពភេរវកម្មនៅទីក្រុងផត ឡេន

(អន្តរជាតិ) លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបាននិយាយថាលោកនឹងបញ្ជូនកងកម្លាំងឆ្មាំសន្តិសុខជាតិ ដើម្បីជួយទបស្កាត់នូវភាពចលាចលដោយសារតែការតវ៉ានៅទីក្រុបផត ឡេនដែលចេះតែឡើងកម្តៅមិនឈប់ទាល់តែសោះ។

លោកបានហៅអំពើនោះថាជា សកម្មភាពភេរវកម្ម។ លោកត្រាំបានព្រមានពង្រាយកងឆ្មាំសន្តិសុខជាតិកាលពីថ្ងៃព្រហស្បត្តិ តែមួយថ្ងៃ បន្ទាប់ពីកងសន្តិសុខសហពន្ធ័បានសម្រេចចិត្តដកចេញពីការបង្ក្រាបការធ្វើបាតុកម្មនេះ។ ការតវ៉ានេះបានបង្កើតឲ្យមានជាអំពើហឹង្សាក្នុងការប៉ទង្គិចគ្នារវាងបាតុករនិងប៉ូលីស ហើយនៅក្នុងដៃបាតុករខ្លះមានទាំងអាវុធថែមទៀតផង។ ប៉ុន្តែក៏មានការចោទប្រកាន់ថាពួកប៉ូលីសបដែលបន្លំខ្លួនបានជិះរថយន្តដែលគេមិនស្គាល់អត្តសញ្ញាណបានចូលមកចាប់បាតុករយកទៅ ដោយគេហៅថានោះគឺជាអំពើចាប់ជម្រឹត។

លោកត្រាំបាននិយាយថា៖ យើងសូមប្រាប់អ្នករាល់គ្នាថា យើងនឹងទៅកាន់ទីនោះ។ យើងនឹងបញ្ជូនកងឆ្មាំសន្តិសុខជាតិទៅធ្វើការងារនេះវិញម្តង។ ដូច្នេះហើយកងកម្លាំងសន្តិសុខសហពន្ធ័ត្រូវតែខឹតខំធ្វើការបោសសំអាតឲ្យអស់ពួកបង្កចលាចលដែលមានជំនាញច្បាស់លាស់នេះ ហើយសុទ្ធតែជាពួកដែលស្អប់ប្រទេសជាតិខ្លួនឯង៕ ប្រែសម្រួល ៖សារឹទ្ធ (យុទ្ធ)