ម៉ៃ ថៃសុនត្រឡប់ទៅសង្វៀនប្រដាល់វិញដោយអត់ខ្វល់ពីការស្តីបន្ទោសរបស់កូន

(បរទេស) កីឡាករប្រដាល់ម៉ៃ ថៃសុនបានបដិសេធន៍ចោលទាំងស្រុង នូវការព្រួយបារម្ភពីមជ្ឈដ្ឋានមួយចំនួនដែលបាននិយាយថា គាត់អាចនឹងទទួលការស្តីបន្ទោសពីកូនៗរបស់គាត់ នៅពេលដែលគាត់សម្រេចចិត្តឡើងមកកាន់សង្វៀនប្រដាល់វិញនៅខែកញ្ញាខាងមុខនេះ

ម៉ៃ ថៃសុននិយាយថា ពួកកូនៗរបស់លោកមិនដែលបានដឹងថា អ្វីទៅជាការប្រដាល់នោះទេ និងបានបញ្ជាក់ថាការឡើងប្រកួតរវាងរូបលោកជាមួយកីឡាករRoy Jones Jr គឺជាការប្រកួតប្រចាំជំនាន់ដ៏អស្ចារ្យបំផុតមួយ។

ថៃសុនបានឲ្យដឹងទៀតថា កូនរបស់គាត់សុទ្ធតែធ្លាប់បានចោទសួរគាត់ រួចទៅហើយនៅពេលដែលគាត់សម្រេចចិត្តឡើងសង្វៀនវិញក្រោយពីបានលាចាកវាអស់រយៈពេល១៥ឆ្នាំហើយនោះ។ ពួកគេមិនមានជំនាញលើកីឡាប្រដាល់ទេ។

បុរសអាយុ៥៤ឆ្នាំរូបនេះបាននិយាយទៀតថា ការប្រកួតចំនួន៨ទឹករវាងរូបគាត់ជាមួយRoy JonesJrអ្នកប្រដាល់កូនកាត់រុស្សី អាមេរិកនេះវានឹងធ្វើឲ្យកក្រើកសង្វៀនជាមិនខាន។ កូនរបស់ខ្ញុំគ្រាន់តែបានគឹតថា ខ្ញុំចំណាស់នេះហើយគួរតែអង្គុយឲ្យស្ងៀមទៅ ប៉ុន្តែសួរថាតើពួកគេបានដឹងពីអ្វីខ្លះទៅពីខ្ញុំ?? ប្រែសម្រួល ៖សារឹទ្ធ  (យុទ្ធ)