បាតុកម្មរបស់ពួកប្រឆាំង នៅប្រទេសបេឡារុស ប្រមូលគ្នាបានកាន់តែច្រើន មកចូលរួម

(អន្តរជាតិ)៖ យោងតាមក្រុមសិទ្ធមនុស្សបានឲ្យដឹងថា មានហ្វូងបាតុករប្រមាណជាង៦០,០០០នាក់ បានមកប្រមូលផ្តុំគ្នានៅក្នុងទីក្រុង Minsk នៃប្រទេសបេឡារុស បើទោះជាមានការព្រមានថានឹងមានការបង្ក្រាប លើក្រុមប្រឆាំងនេះក៏ដោយ។

បាតុកម្មនេះដឹកនាំដោយលោកស្រី Svetlana Tikhanovskaya ដែលតែងតែប្រឆាំងប្រធានាធិបតីបេឡារុស Alexander Lukashenko ដែលកាន់អំណាចយូរឆ្នាំមកហើយ។

លោក Alexander បានប្រើប្រាស់កណ្តាប់ដៃ កាន់កាប់ប្រទេសបេឡារុសតាំងពីឆ្នាំ១៩៩៤ តាមគម្រូក្នុងយុគ្គសម័យនៃសហភាពសូវៀត។

លោកស្រី Svetlana ដែលតែទទួលបានការគាំទ្រច្រើនពីប្រជាជន បានសម្រេចចិត្តឈរឈ្មោះ ចូលរួមការបោះឆ្នោតនាពេលខាងមុខ ដើម្បីប្រកួតប្រជែងតំណែងប្រធានាធិបតីជាមួយលោក Alexander នាពេលខាងមុខ បន្ទាប់ពីប្តីរបស់លោកស្រី ត្រូវបានច្បាប់បេឡារុស ហាមឃាត់មិនឲ្យធ្វើនយោបាយ និងកំពុងជាប់ឃុំឃាំងកាលពីដើមឆ្នាំ២០២០នេះ៕ ដោយ៖សារឹទ្ធ(Micheal)