លោក ស សុខាប្រគល់សម្ភារៈហ្វឹកហាត់ដល់ក្រុម កីឡាប៉េតង់ក្រុមជម្រើសជាតិឈុតធំ យុវជន និងថ្នាល ៥១រូប

(ភ្នំពេញ)៖ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រគល់សម្ភារហ្វឹកហាត់ ជូនកីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំ យុវជន និងថ្នាល សរុបចំនួន៥១រូបនៅទីលានហ្វឹកហាត់កីឡាប៊ូលនិងប៉េតង់កម្ពុជានៅទីលានហ្វឹកហ្វឺនក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីពេលថ្មីៗនេះ។

ក្នុងឳកាសនេះលោកបានប្រគល់សម្ភារហ្វឹកហាត់ក្រុមកីឡាករកីឡាការិនីប៉េតង់របស់លោករួមមាន
គ្រាប់ប៊ូលកងនិងគ្រាប់ប៊ីសម្រាប់ធ្វើការហ្វឹកហាត់។ចំពោះកីឡាករកីឡាការិនីក្រុមជម្រើសជាតិឈុតធំផ្នែកបុរសទទួលបានប៊ូលចំនួន៣កេសក្នុងមួយកេសមាន១២គ្រាប់ កងចំនួន១០ និងប៊ីចំនួន១០គ្រាប់ កីឡាករ-កីឡាការិនីក្រុមជម្រើសជាតិឈុតធំផ្នែកនារីទទួលបានប៊ូលចំនួន៣កេះក្នុងមួយកេះមាន១២គ្រាប់ កង់ចំនួន១០ និងប៉ីចំនួន១០គ្រាប់។

ចំណែកកីឡាករកីឡាការិនីក្រុមជម្រើសជាតិយុវជនទទួលបានប៊ូលចំនួន៣កេសក្នុងមួយកេសមាន១២គ្រាប់កងចំនួន១០និងប៊ីចំនួន១០គ្រាប់ចំពោះកីឡាករកីឡាការិនីក្រុមជម្រើសជាតិថ្នាលវិញទទួលបានប៊ូលចំនួន៤កេសក្នុងមួយកេសមាន១២គ្រាប់ កង់ចំនួន១០ និងប៊ីចំនួន១០គ្រាប់៕ ដោយ៖កូនដូច (យុទ្ធ)