សង្កាត់៣ នឹង​ត្រូវ​ដាច់ភ្លើង​ពី​ព្រឹក​ទល់​ល្ងាច ចាប់ពី​ថ្ងៃ ២៩ ដល់ ៣១ ខែ​មីនា

(ភ្នំពេញ)៖ អគ្គិសនី​កម្ពុជា បាន​ជូនដំណឹង​ថា ខ្លួន​នឹង​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅតាម​តំបន់​មួយ​ចំនួន​ដែល​ស្ថិតក្នុងសង្កាត់​និរោធ ផ្សារដើម​ថ្កូវ និង​កាកាបទី១ ពីថ្ងៃទី​២៩ ដល់ ៣១ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខ្សែ​បណ្តាញ​​បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីកផ្លូវ។

ក្នុងនោះ៖

១. ថ្ងៃទី២៩ ខែមីនា៖ តំបន់ភ្លើង​ដែល​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ចាប់ពីម៉ោង​៧ព្រឹក ដល់ម៉ោង ៦​ល្ងាច។

២. ថ្ងៃទី៣០ ខែមីនា៖ ​តំបន់​ភ្លើង​​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ចាប់ពី​ម៉ោង ៧ព្រឹក ដល់ម៉ោង ៦​ល្ងាច។

៣. ថ្ងៃទី​៣១ ខែមីនា៖ ​តំបន់​ភ្លើង ស្ថិតក្នុង​សង្កាត់​កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ ចាប់ពីម៉ោង​៧ព្រឹក ដល់​ម៉ោង ៦​ល្ងាច៕