អ្នកនាំពាក្យរដ្ឋាភិបាលថា ការងារព្រំដែនជាការងារអន្តរជាតិ មិនមែនការងារសង្គមស៊ីវិល

(ភ្នំពេញ)៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា ការងារ​បោះ​បង្គោព្រំដែន គឺជាការការអន្តរជាតិ មិនមែនជាការងារបុគ្គល ឬសង្គមស៊ីវិលមួយចំនួន ដែលតែង​តែទាមទារនោះទេ។ ការលើកឡើងបែបនេះ បន្ទាប់ពីមានក្រុងអង្គការសង្គមស៊ីវិលមួយចំនួន បាន​ចេញធ្វើសកម្មភាពតវ៉ា ឱ្យមានការដោះលែង លោក រ៉ុង ឈុន ប្រធានឃ្លាំមើលកម្ពុជា ដែលត្រូវ​សមត្ថកិច្ចចាប់ខ្លួន កាលពីសប្តាហ៍មុន លើបញ្ហាព្រំដែន។

លោក ផៃ ស៊ីផាន អះអាងថា ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ចង់បាន ខ្សែ​បន្ទាត់ព្រំដែនជាក់លាក់ ដើម្បីជៀសផុតពីការឈ្លានពានពីបរទេស ដែលកម្ពុជាមានបង្គោល​រ​ប​ង​ការពារត្រឹមត្រូវ ដោយបញ្ចប់អរិភាពជាមួយ បរទេស ដូចជាវៀតណាម ថៃ ឡាវជាដើម។ លោក ស្នើឱ្យប្រជាពលរដ្ឋ ទុកការងារនេះ ឱ្យគណៈកម្មាធិការព្រំដែន ដោះស្រាយ។

គណៈកម្មាធិការព្រំដែន នៅថ្ងៃទី ៤ ខែសីហានេះ បានថ្លែង ទាត់ចោលសេចក្តីថ្លែងការណ៍ក្រុម​ឧទ្ទាមបំផ្លើស​មិទ្ធិផលរដ្ឋាភិ​បាលកាងារព្រំដែន។ ការបដិ​សេធគឺបានធ្វើឡើង បន្ទាប់ពី ក្រុមឧទ្ទាមមួយចំនួន បានចោទប្រកាន់បំផ្លើស មួលបង្កាច់សមិទ្ធិផល​ការ​ងារ ដែលសម្រេចបានដោយគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃរាជរដ្ឋាភិបាលកម្ពុជា ហើយបែរជាត្រូវបានក្រុមពួក​ឧទ្ទាម​ចោទ​ថា ផែនទីខ្នាត ១/២៥០០០ ត្រូវបានគូសដោយវៀតណាម ហើយថាការ​យកផែនទីខ្នាតនេះ ប្រៀប​ដូចជាការទទួលយកប្លង់​ថ្មីនៃ​ប្រទេស​កម្ពុជា គូសដោយវៀតណាម។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់ ព័ត៌​មានមិនពិតក្នុងចេតនាទុច្ចរិត និង​គោល​បំណង​បំភ័ន្តសាធារ​ណមតិជាតិ និងអន្តរជាតិ នាំឱ្យមានការយល់ច្រលំមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលកម្ពុជា អំពី​ការធ្វើឱ្យបាត់បង់ទឹកដី ក៏ជាការបណ្តោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសវៀតណាម៕ (ដោយ៖ ឡេង ដេត)