ខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់រថយន្ត ២គ្រឿង

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បឋមពីភ្នាក់ងារព័ត៌មាន Sky Brother Media នៅមុននេះបន្តិចបានឱ្យដឹងថា ភ្លៀងខ្យល់កន្ត្រាក់ នៅរាជធានីភ្នំពេញ បណ្តា​លឱ្យរលំដើមឈើ សង្កត់រថយន្ត ២ គ្រឿង ស្ថិតនៅ មុខស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០ ២០នេះ។ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ខណៈរថយន្តទាំងពីរកំពុងឈប់ចាំភ្លើងស្តុប ដើមឈើក៏រលំបាក់មក ប៉ុន្តែមិនមានអ្នករបួសក្នុងរថយន្តទេ៕ (ដោយ៖ ឡេង ដេត)

រូបភាពដើមឈើរលំសង្កត់លើរថយន្ត