TOP NEWS៖ កូវីដ១៩ នៅទូទាំងពិភពលោក កើនដល់១៩.១លានករណី និងជាសះស្បើយជាង ១២លាននាក់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៧ និង០០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១៩,១៩៣,៨៤៩ករណី ហើយក្នុងនោះមនុស្សសរុប ៧១៥,៥៨៦ម៉ឺននាក់ស្លាប់ និងជាង១២លាននាក់ បានជាសះស្បើយឡើងវិញ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង១៨លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង៥ លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង១៦ ម៉ឺនននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីរហូតដល់៤៥,៧៣៤ករណី និងស្លាប់ជាង៩០០នាក់។
តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ៕ ដោយ៖ Micheal