ព្រឹកនេះ មានអ្នកជាសះស្បេីយ​កូវីដ១៩ចំនួន ៤នាក់ទៀត និងមិនមានអ្នកឆ្លងថ្មីនោះទេ

(ភ្នំពេញ)៖ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាស ស្តីពី កាេព្យាបាលសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន ៤នាក់​បន្ថែមទៀត និងមិនមានអ្នកឆ្លងថ្មីនោះទេ។

ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺទាំង៤នាក់ ដែលព្យាបាលជាសះស្បើយនេះ ជាបុរសជនជាតិខ្មែរ រួមមាន៖ . អាយុ ២៩ឆ្នាំ មានអាសយដ្ឋាននៅស្រុកព្រៃកប្បាស ខេត្តតាកែវ, .អាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅស្រុកអង្គរបូរីខេត្តតាកែវ។

.អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅឃុំឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី និង៤.អាយុ ២៦ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសទាំង ០៤នាក់ខាងលើ ជាអ្នកដំណើរមកពីប្រទេសរុស្ស៊ី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា។ ពួកគេត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៤៣នាក់មានស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់។ ក្នុងនោះអ្នកជំងឺដែលព្យាបាលឱ្យជាសះស្បើយមានចំនួនសរុប ២១៤នាក់ មានស្ត្រី ៤៦នាក់និងបុរស ១៦៨នាក់។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលមានជំនួន ២៩នាក់ ដោយក្នុងនោះ ២៦នាក់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ, ២នាក់ សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដោយឡែកស្ត្រី១នាក់ ជាជនជាតិកាហ្សាក់ស្តង់ ដែលបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ត្រូវបានប្តូរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនមួយនៅរាជធានីភ្នំពេញជំនួសវិញ៕ ដោយ៖ Micheal