ក្រុមជនសង្ស័យកាត់សោរផ្ទះនៅពេលរាត្រីចំនួន៣នាក់ ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួន

(សៀមរាប)៖ នគរបាលខេត្តសៀមរាប សហការណ៍ ជាមួយកម្លាំងមូលដ្ឋាននៃអធិការនគរបាលក្រុងសៀមរាប នៅថ្ងៃទី០៦ខែ សីហា ឆ្នាំ២០២០នេះបានបើកការស៊ើបអង្កេតលើករណីអំពើលួចមានស្ថានទម្ងន់(កាត់សោរ)ផ្ទះនៅពេលយប់ និងឈានដល់ឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាចាស់ចំនួន៣នាក់។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦សីហា២០២០ផ្អែកលើការយកចិត្តទុកដាក់ ការពិនិត្យទីកន្លែងកើតហេតុ ដោយម៉ត់ចត់និង មានប្រជាពលរដ្ឋល្អចូលរួមផ្តល់ព័ត៌មាន បាននាំឲ្យកិច្ចប្រតិបត្តិការ កំណត់បាននូវលំនៅដ្ឋានមួយមានការសង្ស័យ។

លោកបន្តថា កម្លាំងនគរបាល ជំនាញបានហ៊ុពទ្ធ័និងបន្តអនុវត្តតាមនីតិវិធីស៊ើបអង្កេតនិងឆែកឆេរព្រមទាំងនាំខ្លួនជនសង្សយ័មកធ្វើការស្តាប់ចម្លើយ។ លោកបន្តថា កម្លាំងសមត្ថកិច្ចបាននាំយកម៉ូតូដែលគ្មានឯកសារចំនួន០២គ្រឿង ១.ម៉ាក សាដូ គ្មានស្លាកលេខ លេខតួ+ម៉ាស៊ីនMBK៣៩៨CM, ២.ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1H-7186 លេខតួ+លេខម៉ាស៊ីន៨៥៨៥៥០៦ មករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក។

សង្ស័យចំនួន០៣នាក់នោះមានឈ្មោះ ១.ឈ្មោះ សេន តាំ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ២.ឈ្មោះ វី ភ្លី ភេទប្រុស ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប (មុខសញ្ញាចាស់)។ ៣.ឈ្មោះ ម៉ាត់ សាលី ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ (មុខសញ្ញាចាស់)រួមនឹងសម្ភារៈវត្ថុតាង ដែលសង្ស័យពាក់ព័ន្ធបទល្មើស ម៉ូនីទ័រកុំព្យូទ័រ២គ្រឿង, ម៉ូទ័រឈូសឈើ២គ្រឿង, កន្ត្រៃកាត់ដែក២, កៅអីឈើ២, តុឈើ២, ទូរឈើ១, កូនឈើក្រឡឹង២១គ្រាប់, កង់ជិះ៣គ្រឿង, កង់ឡាន៥គ្រាប់, អំពូលភ្លើងហ្វា៤, ខ្សែភ្លើង១ដុំ, កាំមេរ៉ាសុវត្ថិភាព១០គ្រាប់, ម៉ាស៊ីនត្រជាក់២គ្រឿង, និងកែវ១ធុង។

លោកបញ្ជាក់ថា តាមការស្តាមចម្លើយរបស់ឈ្មោះ ម៉ាត់ សាលី និងឈ្មោះ រី ភ្លី បានឆ្លើយសារភាពថា វត្ថុដែលសមត្ថកិច្ចធ្វើការចាប់យកខាងលើគឺពួកខ្លួន និងគូកនឈ្មោះ មិនស្គាល់១នាក់បានធ្វើសកម្មភាពលួចនាពេលកន្លងមក។ ជាក់ស្តែងនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី០៦ខែសីហា នេះ ពួកគេទាំង៣នាក់ បានជិះម៉ូតូសណ្តោងរឺម៉ក ១គ្រឿង ប្រដាប់ដោយកន្ត្រៃកាត់ដែក ឌុបគ្នាចេញពីផ្ទះរបស់ឈ្មោះ រី ភ្លី ទៅធ្វើសកម្មភាពកាត់សោរនៅចំណុចឃ្លាំងផ្ទុកសម្ភារៈមួយកន្លែងស្ថិតនៅក្រុមទី៩ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពេលកាត់សោរទ្វាឃ្លាំងបានហើយ ឈ្មោះ រី ភ្លី ជាអ្នកនៅលើរឺម៉កចាំមើលផ្លូវ ចំណែកឈ្មោះ ម៉ាត់ សាលី និងឈ្មោះ មិនស្គាល់ជាអ្នកចូលលួចយកសម្ភារៈមានដូចជាៈ ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង, ម៉ូនីទ័រកុំព្យូទ័រ ១, អំពូលភ្លើងម៉ាក FFL ៤គ្រាប់, កំាមេរ៉ាសុវត្តិភាព ២គ្រាប់, ភ្លើងបានចំនួន ៤គ្រាប់, ខ្សែភ្លើង ១ដុំ និងគ្រឿងភ្លើងលំអរមួយចំនួន។

លោកបញ្ជាក់ថា ផ្អែកតាមការស្តាប់ចម្លើយរបស់ឈ្មោះ សេន តាំ បានឆ្លើយថា រូបខ្លួនត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យឈ្មោះ រី ភ្លី ហើយសម្ភារៈមួយចំនួនមានដូចជា តុឈើកូនក្រឡឹងចំនួន ៦គ្រាប់, ម៉ាស៊ីនព្រីន ១គ្រឿង, ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង,អំពូលភ្លើម៉ាក FFL ៤គ្រាប់ និងកៅអីជ័រចំនួន១៤ គឺជនមិនស្គាល់ឈ្មោះ២នាក់បានយកទៅផ្ញើនិងរូបខ្លួន។ សង្ស័យឈ្មោះ រី ភ្លី និងឈ្មោះ ម៉ាត់ សាលី តេស្តន៍រកសារធាត់ញៀន លទ្ធផលវិជ្ជមាន ។

បច្ចុប្បន្នកម្លាំងនគរបាលពនៃស្នរហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានខេត្តសៀមរាប គំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ៖ បន្ទាយក្តី (យុទ្ធ)