មាន សូនីតា រន្ធត់ចិត្តពេក ឈរសម្រក់ទឹកភ្នែក ពេលឃើញស្ថានភាពគ្រួសារ បុរសដែលត្រូវជនជាតិជប៉ុនប្លន់សម្លាប់

សៀមរាប៖ កាលពីប៉ុន្មានថ្ងៃមុននេះមានហេតុការណ៍ដ៏រន្ធត់ សម្រាប់ប្រជាជនខ្មែរយ៉ាងខ្លាំង ក្រោយបុរសម្នាក់ជាអ្នកបើកបរឡានតាក់ស៊ី ត្រូវបានជនជាតិជប៉ុន២នាក់ បានធ្វើការប្លន់ សម្លាប់យករថយន្ត បន្សល់ទុកនូវកូនៗកំព្រា និងភរិយាឲ្យនៅមេម៉ាយយ៉ាងគួរឲ្យអាណិត។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យប្រជាជនជប៉ុនបានសម្តែងការសោកស្តាយយ៉ាងខ្លាំង រហូតដល់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ស្កាត់មកគោរពវិញ្ញាណក្ខន្ធ សពជនរងគ្រោះដល់សៀមរាបកាលពីពេលថ្មីៗ ធ្វើឲ្យប្រជាជនខ្មែរពេញចិត្តយ៉ាងខ្លាំង។ជាក់ស្តែងកាលពីពេលថ្មីៗ គូសហការជនជាតិជប៉ុនរបស់តារាសម្តែងស្រី កញ្ញាមាន សូនីតា ក៏បានអាណិត និងចូលជាថវិការហូតដល់ ១ពាន់ដុល្លារ ដល់គ្រួសារសព។

នៅពេលនេះនាងក៏បានយកថវិកាទាំងនោះ មកប្រគល់ឲ្យគ្រួសារនេះហើយ ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាស្រីរូបនេះ ពិតជាក្តុកក្តួល និងរន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង នាងក៏បានឈរសម្រាក់ទឹកភ្នែក ពេលឃើញស្ថានភាពគ្រួសាររបស់ បុរសរូបនេះ។

ក្រោយពីបានឃើញរូបភាពទាំងនេះ មហាជនជាច្រើនពិតជាមានការសោកស្តាយយ៉ាង ព្រោះស្ថានភាពគ្រួសាររបស់ម្ចាស់ឡានតាក់ស៊ី កំពុងតែលំបាក កូនបងអាយុ១៩ឆ្នាំមិនសូវប្រក្រតី ៣នាក់ទៀតតូចៗនៅរៀន មានតែម្តាយដែលជាស្ត្រីមេម៉ាយត្រូវចិញ្ចឹមកូនយ៉ាងពិបាកបែបនេះ៕