សង្ស័យស្រវឹងបើករថយន្តបុកខឿនផ្លូវ ទាំងកណ្តាលអាធ្រាត្រសំណាងល្អខូចខាតតែរថយន្ត មនុស្សអត់របួស

(ភ្នំពេញ)​ ៖​ បុរសម្នាក់បើករថយន្តទំនើបមួយគ្រឿងម៉ាក MG ក្នុងល្បឿនលឿន​បានជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ តែមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់នោះទេ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០​៧​ ខែសីហា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៤២២​ កែងផ្លូវ៦៣​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហតុបានឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញរថយន្តបង្កម៉ាក MG ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BG -7891 ដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦៣​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ផ្លូវកែងលេខ៤២២ ក៏ជ្រុលចង្កូតទៅបុកខឿនផ្លូវពេញទំហឹង​ បណ្ដាលឲ្យរថយន្តខាងលេីផ្លោងមកស្ដាំដៃបន្តិច​ ដាច់កាឡេកង់មុខផ្នែកឆ្វេង រួមនិងកាងរថយន្តរងការខូចខាតយ៉ាងដំណំ​ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​ គ្រាន់តែខូចខាតខឿនផ្លូវបន្តិចបន្ទួចតែប៉ុណ្ណោះ​ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ខណ្ឌចំការមន​ ប្រគល់ឲ្យទៅម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង​ ៕​ ដោយ៖ យុទ្ធ