ចោរប្លន់ប្រដាប់ដោយអាវុធ ភ្ជង់យកម៉ូតូ១គ្រឿងទៅបាត់ទាំងព្រឹក នៅក្រុងស្វាយរៀង

(ស្វាយរៀង)៖ មានចោរមួយក្រុមមានគ្នាប្រមាណ០២នាក់បានដឹកគ្នាមកទម្លាក់ចូលប្លន់ផ្ទះលក់ចាប់ហួយយកបានម៉ូតូ១គ្រឿងទៅបាត់ដោយសុវត្ថិភាព។

ករណីចោរប្លន់នេះកើតឡើងនៅម៉ោងប្រហែលជា៨និង០០នាទីព្រឹកថ្ងៃអាទិត្យទី៩ខែសីហាឆ្នាំ២០២០នៅតាមដងផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិព្រះទន្លេសង្កាត់សង្ឃ័រក្រុងស្វាយរៀងខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលសង្កាត់សង្ឃ័របានឲ្យដឹងថា មានចោរចូលលួចម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២០ពណ៍ខ្មៅពាក់ស្លាកលេខស្វាយរៀង1O-2042 ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះទិន ភក្តី ភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅ នៅភូមិពភ្លាសង្កាត់សង្ឃរ័ក្រុងស្វាយរៀ។

ប្រភពដ៏ដែលបន្តទៀតថា មុនពេលកើតហេតុប្រពន្ធជនរងគ្រោះឈ្មោះនាង សុធារី ហៅ(ការ៉ន)បានជិះម៉ូតូខាងលើមកផ្ទះម្ដាយ នៅភូមិកើតហេតុខាលើ ដោយម្តាយមានលក់ឥវ៉ាន់ចាប់ហ៊ួយដើម្បីទិញសំណាញ់ត្រងកូនត្រី ខណៈដែលស្រ្តីរងគ្រោះកំពុងតែវាស់សំណាញ់ ភ្លាមនោះមានបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបានចូលមកយកម៉ូតូជនរងគ្រោះដែលបញ្ឈរនៅលើចិញ្ចើមថ្នល់ខាងមុខតូប ពេលនោះប្អូនស្រីដែលជាម្ចាស់ផ្ទះឃើញក៏ដើរចូលបម្រុងប្រតាយយកម៉ូតូវិញ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងខ្លីភ្ជង់ប្អូនស្រីរបស់គាត់ ឈ្មោះសោភា អាយុ១៨ឆ្នាំ(ដែលជាម្ចាស់ផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ)ដោយគំរាមថាកុំស្រែក ខណៈនោះនារីរងគ្រោះភ័យមិនស្រែកទេខ្លាចចោរបាញ់ក៏នៅស្ងៀម។

ចំណែកជនសង្ស័យក៏បានឡើងជិះម៉ូតូចេញ

មកទឹសខាងត្បូងប្រជាពលរដ្ឋក៏ស្រែកឆោឡោនិងចេញស្កាត់ផ្លូវជនសង្ស័យបានចាប់ហ្វ្រាំងបត់ម៉ូតូមកទឹសខាងជើងវិញកាត់កន្លែងកើតហេតុទៅបាត់ស្រមោលតែម្ដង។

ភ្លាមនោះប្អូនស្រីក៏ស្រែកឆោឡោថាចោរៗធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃើញក៏បានធ្វើការដេញតាមពីក្រោយតែដេញមិនទាន់ដោយសារមានរថយន្តបាំងពីមុខ។

ប្រភពពីប្រជាពលរដ្ឋជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូពីទឹសខាងត្បូងទៅជើង(ចេញពីក្រុងស្វាយរៀង)លុះមកដល់ជិតកន្លែងកើតហេតុខាងលើក៏បានទម្លាក់គ្នា វាម្នាក់នៅជិតកន្លែងកើតហេតុចំណែកបក្សពួកម្នាក់ដែលជិះម៉ូតូនោះបានបើកម៉ូតូទៅទឹសខាងជើង រីឯជនសង្ស័យម្នាក់បានដើរចូលទៅលួចម៉ូតូដែលជនរងគ្រោះទុកនៅខាងមុខតូបដោយមិនបានដកសោម៉ូតូចេញទុកនៅហ្នឹងម៉ូតូជនសង្ស័យក៏ឡើងជិះម៉ូតូបម្រុងជិះចេញទៅខណៈនោះប្អូនស្រីដែលជាម្ចាស់ផ្ទះបានឃើញក៏ស្ទុះចូលមកបម្រុងប្រតាយយកម៉ូតូវិញ ជនសង្ស័យក៏បានដកកាំភ្លើងខ្លីផ្ជង់ហើយស្រែកសំឡុតថាកុំស្រែក ជនរងគ្រោះឃើញកាំភ្លើងក៏ទុចលែងហ៊ានចូល ចោរក៏ជិះម៉ូតូចេញទៅ ដោយសុវត្ថិភាព។

ក៏ប៉ុន្តែពេលសមត្ថិច្ចយើងសួរបញ្ជាក់ថា ពិតជាមានកាំភ្លើងខ្លីពិតមែនឬកាំភ្លើងជ័រ ជនរងគ្រោះប្រាប់ថា មិនដឹងដែរដោយឃើញកាំភ្លើងដែលផ្ជង់គឺ ពណ៌ខ្មៅ ព្រាលៗ មិនដឹងថាកាំភ្លើងពិតឬកាំភ្លើងជ័រនោះទេភ័យពេកដោយជនសង្ស័យមានស្ពាយកាបូបផង។

ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យជួយស្វែងរកជនសង្ស័យដើម្បីចាប់មកផ្តន្ទាទោសផងដែរ។

លោកវរៈសេនីយ៍ត្រី កែន វុទ្ធី អធិការនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង បានសន្និដ្ឋានថា ករណីនេះគឺជាករណី ចោរលួច ពុំមែនជាករណីចោរប្លន់ប្រដាប់អាវុធនោះទេ បើតាមការបំភ្លឺពីជនរងគ្រោះ គឺសង្ស័យចោរប្រើកាំភ្លើងជ័រគុំរាម ទោសបីយ៉ាងណាសមត្ថកិច្ចកំពុងតាមប្រម៉ាញ់និងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យមកចាត់ការតាមនីតិវិធីច្បាប់ឲ្យខាងតែបាន៕ ដោយ៖ ភក្តីស្វាយរៀង (យុទ្ធ)