កម្លាំងនគរបាលឡោមព័ទ្ធ ចាប់ជនជាតិចិនប្រមាណ១៦០នាក់ ពាក់ព័ន្ធករណីចាប់ជំរិតតាមប្រព័ន្ធ Internet នៅក្រុងសៀមរាប

សៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បាននិងកំពុងឡោមព័ទ្ធចាប់ជនជាតិចិនប្រមាណ១៦០នាក់ ស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងសៀមរាប ជិតដល់អាងក្រពើ ក្បែររបងវិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីយ៍ខ្មែរ។

ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង បានប្រាប់បណ្តាញព័ត៌មាន Sky Radio ថា ពិតជាមានករណីនេះមែន ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់លម្អិតនៅឡើយទេ ដោយកំពុងជាប់ប្រជុំនៅឡើយ។

យោងតាមសមត្ថកិច្ចដែលចុះឡោមព័ទ្ធចាប់ជនជាតិចិនទាំងនេះ បានប្រាប់ថា ពួកគេសង្ស័យពាក់ព័ន្ធការចាប់ជំរិតតាមប្រព័ន្ធ Internet៕