ប្រមុខ​រដ្ឋាភិបាល ណែនាំ​ឲ្យ​ឈប់​ស្កេ​ន​ទំនិញ​កុងតឺន័រ​ចូល​កំពង់ផែ លើកលែងតែ​សង្ស័យ​

ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ណែនាំ​ឲ្យ​បញ្ឈប់​ការ​ស្កេ​ន​ទំនិញ​លើកដាក់​កំពង់ផែ តទៅទៀត ដើម្បី​ចំណេញ​ពេលវេលា​ដល់​វិស័យ​ឯកជន​។ ការ​ស្កេ​ន ត្រូវធ្វើឡើង​សម្រាប់តែ​ករណី​សង្ស័យ​ចំពោះ​កុងតឺន័រ​នៃ​ទំនិញ​នាំចូល​ណាមួយ​ប៉ុណ្ណោះ ហើយ​ចំពោះ​ទំនិញ​នាំចេញ ត្រូវ​ស្កេ​ន​ដរាបណា​មានការ​តម្រូវ​ពី​ប្រទេស​ទទួល​ទិញ​ណាមួយ​។​
សម្ដេច​ណែនាំ​ដូច្នេះ​ថា​៖«​ខ្ញុំ​សុំ​ផ្ដល់​អនុសាសន៍​បន្ថែមទៀត ឧទាហរណ៍​ថា ១០០​កុងតឺន័រ (​រង់ចាំ​ស្កេ​ន​) ហើយ​យើង​សង្ស័យថា​មានតែ​មួយ ឬ​ពីរ​កុងតឺន័រ តែប៉ុណ្ណោះ​ដែលមាន​ហានិភ័យ ដូចនេះ​យើង​អាច​យកតែ​ពីរ​កុងតឺន័រ​ប៉ុណ្ណោះ​យកមក​ស្កេ​ន ឯ​៩៨​កុងតឺន័រ​ទៀត​ឲ្យ​ទៅ​ផុត​ទៅ​កុំ​ស្កេ​ន​អ្វី​ទៀត ហើយ​បើ​គ្មាន​ការសង្ស័យ​ណាមួយ​ទេ មិនចាំបាច់​ស្កេ​ន​អ្វី​ទាំងអស់​។ ខ្ញុំ​មិន​ជឿ​គេ​នាំ​គ្រាប់បែក​ចូល​ស្រុក​ខ្មែរ​ទេ ហើយ​បើ​មាន​ក៏​ប្រហែល​គេ​មិន​ឲ្យ​ដាក់​លើក​ប៉ាល់​ដែរ​។ ដូន​នេះ​សូម​ធ្វើ​រឿងនេះ ព្រោះ​កន្លងទៅ យើង​មិនដែល​ស្កេ​ន​ឃើញ​អ្វី​ទេ​»​។​

​រីឯ​ការនាំចេញ គឺ​ត្រូវ​ស្កេ​ន​តែ​កុងតឺន័រ​នាំ​ចេញទៅ​ប្រទេស​ណា ដែល​គេ​តម្រូវ​ឲ្យ​ស្កេ​ន​ប៉ុណ្ណោះ​។ នេះ​បើតាម​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី​។​

​តែ​សម្ដេច​បញ្ជាក់ថា តម្លៃ​ស្កេ​ន​កុងតឺន័រ​ចេញចូល​កំពង់ផែ ត្រូវ​គិត​កម្រៃ ពោលគឺ​អ្នក​នាំចេញ​នាំចូល ជាប់​បន្ទុក​កម្រៃ​សេវា តែ​ចំណេញ​ពេល​ដោយ​មិន​រង់ចាំ​ការ​ស្កេ​ន​។ ជាមួយគ្នានេះ ចាប់ពី​ថ្ងៃទី​១​ខែមេសា​ឆាប់​ខាងមុខនេះ ការបញ្ចុះ​កម្រៃ​ស្កេ​ន​ត្រូវ​ចូល​ជា​ធរមាន​។ សម្រាប់​កុងតឺន័រ ២០​ហ្វី​ត ត្រូវ​បញ្ចុះ​ពី ២០​ដុល្លារ​មក​ត្រឹម ១០​ដុល្លារ ខណៈ​កុងតឺន័រ ៤០​ហ្វី​តប​ញ្ចុះ​ពី ៣២ មក​១៦​ដុល្លារ​៕