ប៊ុត សីហា ក្ដៅ​ចិត្ត​ទាំង​ព្រឹក​ ដោយស្ថាន​ទូត​អាមេរិក​មិនចេញ VIsa ឲ្យ (វីដេអូ)​​​

តារាចម្រៀងដែលជាប់ពាក់ព័ន្ធគ្រឿងញៀនថ្មីៗ ប៊ុត សីហា ក្ដៅ​ចិត្ត​ទាំង​​ព្រឹក​ ក្រោយ​ពី​រូប​លោក ទៅ​ទទួល ​Visa តែ​ស្ថានទូត​អាមេរិក​មិន​បាន​ផ្ដល់​ឲ្យ​ ដោយសារតារាចម្រៀងរូបនេះមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

ចំពោះ​ការ​មិន​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថាន​ទូត​អាមេរិក​ ប៊ុត សីហា បាន​និយាយ​បន្ទោស​​​ធ្ងន់​ៗ​ ទៅ​លើ​សារព័ត៌មាន​មួយ​ចំនួន​ថា​ បាន​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ពាក់​ព័ន្ធ​ករណី​​សមត្ថកិច្ច​ឃាត់​ខ្លួន​លោក​ពី​បទ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ តែ​តាម​ពិត​លោក​គឺ​ជា​គិញ​សម្ងាត់​របស់​សមត្ថកិច្ច​ ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​តែប៉ុណ្ណោះ​។

លោក​ថា​៖​”​ថ្ងៃ​នេះ​ក្ដៅ​ចិត្ត​ពេក​​​ទើប​Live ព្រោះ​ថ្ងៃ​ហ្នឹង​ខ្ញុំ​ត្រូវ​មក​យក​វីសា​ដើម្បី​ទិញ​សំបុត្រ​យន្ត​ហោះ​ទៅ​ច្រៀង​នៅ​អាមេរិក​ ប៉ុន្តែ​ជា​អាសាបង់​ គឺ​ខាង​ស្ថាន​ទូត​គេ​មិន​ផ្ដល់​ឲ្យ​ខ្ញុំ​ គឺ​ដោយ​សារ​តែ​ព័ត៌មាន​មិន​ពិត​អត់​ច្បាស់​លាស់​ចេះ​តែ​ចុះផ្សាយ​ពី​ខ្ញុំ​ថា​ប្រើ​គ្រឿង​ញៀន​”៕​ប្រភព សប្បាយ