CL ទុកពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ក្រោយចប់ការសម្តែង នៅកម្ពុជា

ភ្នំពេញ៖ តន្រ្តីរបស់ រាជនី K-POP កញ្ញា CL បានបញ្ចប់ទៅរួចរាល់ហើយកាលពីរាត្រីថ្ងៃសៅរ៍ទី ៩ ខែធ្នូ កន្លងទៅនេះ ក្រោមបរិយាកាស អធិកអធម និងប្រកបទៅដោយភាពរីករាយណាស់ ដោយមានអ្នកគាំទ្ររាប់ម៉ឺននាក់សម្រុកទៅមើលនាង យ៉ាងណែនពីមុខឆាកតន្ត្រីដ៏ធំ។

ហើយបន្ទាប់ពីបានបញ្ចប់ការសម្តែងទៅ តារាចម្រៀង K-POP ដ៏ល្បីល្បាញ គឺកញ្ញា CL ក៏មានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ ដែលផ្ញើមកកាន់អ្នកគាំទ្ររបស់ខ្លួន នៅកម្ពុជាគឺ «អរគុណ (Thank You!)»

នេះបើយោងតាមការផុសរូបភាពមួយសន្លឹក របស់កញ្ញា CL នៅលើអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង។

គួរឱ្យដឹងផងដែរថា នេះជាលើកដំបូងហើយ ដែលកំពូលតារាចម្រៀង K-POP កញ្ញា CL បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើង ហើយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ៕

ប្រភព khmerload.

ទស្សនារូបភាពខាងក្រោម៖

តារាចម្រៀង K-POP កញ្ញា CL
តារាចម្រៀង K-POP កញ្ញា CL
តារាចម្រៀង K-POP កញ្ញា CL
តារាចម្រៀង K-POP កញ្ញា CL