សុខ សោម៉ាវត្តី ទម្លាយ​​ខ្ទេច​​​គ្មាន​សល់​​រឿង​​​ពាក់ព័ន្ធជាមួយ លី វ៉ាហេទ

ក្នុង​ពិធី​សម្ពោធ​​​ភាពយន្ត​ខ្នាត​ធំ​រឿង​ “ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​” របស់​ផលិត​កម្ម​មហា​ហង្ស​​នៅ​ Prime Cineplex ផ្សារ​ទំនើប​​សុវណ្ណា​​ល្ងាច​មិញ​​នេះ​ អ្នកនាង សុខ សោម៉ាវត្តី ជា​តួ​ឯក​ស្រី​ក្នុង​រឿង​​បាន​ទម្លាយ​គ្មាន​សល់​​ជុំវិញ​​រឿង​រ៉ាវ​ពាក់​ព័ន្ធ​ជាមួយ​ លីវ៉ាហេទ ។

សុខ សោម៉ាវត្តី បាន​និយាយ​ថា ​ទំនាក់​ទំនង​ខ្លួន​ និង​ លីវ៉ាហេទ​ កន្លង​មក​ក្នុង​នាម​ជា​​​មិត្តភ័ក្ដិ​​ក្នុង​សិល្បៈ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​នោះ​ទេ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​នាងហ៊ាន​ថត​​ឈុត​​​ឆាក​ស្នេហា​​ស្និទ្ធស្នាល​ជាមួយ​តួ​ឯក​ប្រុស​ក្នុង​រឿង​ “ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​” ដោយ​មិន​ខ្លាច​ វ៉ាហេទ ប្រចណ្ឌ​​សូម្បី​តែ​បន្តិច​។

អ្នក​មេម៉ាយ​ចាយ​សម្រស់​​រូប​នេះ​ថា​៖”មាន​រឿង​អ្វី​​ដែល​ វ៉ាហេទ គាត់​​មក​ប្រចណ្ឌ​ខ្ញុំ​នោះ​ បើ​ពួក​យើង​ទាំង​ពី​​គឺ​ជា​មិត្តភ័ក្ដិ​នឹងគ្នា​ហ្នឹង បើ​ជា​គូស្នេហ៍​ ឬសង្សារ​មក​ប្រចណ្ឌ​បាន​ត្រូវ​ ហើយ​ចំពោះ​រឿង​ខ្ញុំ​ និង​ វ៉ាហេទ ឧស្សាហ៍​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ មក​ពី​គាត់​ជា​មនុស្ស​ល្អ​ តែង​តែ​ធ្វើ​​​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ និង​សប្បាយ​គ្រប់​​ពេល​នៅ​ក្បែរ​គាត់​​”។

សុខ សោម៉ាវត្តី និង លីវ៉ាហេទ

ទោះ​បី​ជា​អ្នកនាង សុខ សោម៉ាវត្តី ​​​ព្យាយាម​​បដិសេធថា​ ទំនាក់​ទំនង​ខ្លួន​​ជាមួយ លីវ៉ាហេទ ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ ដែល​រួម​ការ​ងារ​ជាមួយ​គ្នា​ក្ដី​ ក៏​អ្នក​សិល្បៈ​ និង​មហា​ជន​មួយ​ចំនួន​​នៅ​តែ​គិត​ និង​ជឿជាក់​ថា​នាង និង​កីឡាករ​បាល់​ទាត់​រូប​នេះ​​​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​គ្នា តែ​មិន​​ហ៊ាន​បង្ហាញ​ឲ្យ​​មហា​ជន​បាន​ដឹង​ជា​សាធារណៈ​។

ក្នុង​ពិធី​សម្ពោធ​រឿង​ខាង​លើ​​ លោក អ៊ិន សុភិន អគ្គនាយក​ផលិតកម្ម​មហា​ហង្ស​បាន​​ឲ្យ​ដឹង​ថា”​ រឿង​ “ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ” នេះ​ដែរ​​ផលិតកម្ម​មហា​ហង្ស​បាន​ចំណាយ​ដើម​ទុន​អស់​ ៥ ម៉ឺន​ដុល្លារ​ក្នុង​ការ​ផលិត​ ហើយ​រឿង​មួយ​នេះ​​គឺ​ជា​ស្នាដៃ​កូន​ខ្មែរ​ពិត​មិន​បាន​ចំលង​ពី​បរទេស​ឡើយ​។ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​​ នៅ​ពេល​ដាក់​បញ្ចាំង​”។

រឿង​”ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ” ​ជា​ប្រភេទ​រឿង​ស្នេហា​បែប​កាច់​កុង​រវាង​ក្រមុំ​ចាស់​ និង​ក្មេង​ស្ទាវ​ លាយឡំ​ជាមួយ​ឈុត​ឆាក​កំប្លែង​ និង​អត្ថន័យ​អប់រំ​ជា​ច្រើន​ក្នុង​រឿង​។

រឿង​”ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​”​ នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​សៀម​រាប​នៅ​ថ្ងៃទី​ ១ ខែ មីនា ឆ្នាំ២០១៨ ខាង​មុខ​នេះ​ហើយ​។ ចូល​រួម​សម្ដែង​ដោយ​ អ្នកនាង សុខ សោម៉ាវត្តី លោក ខេ ម៉ៅ គីមធីតា អូន ឧស្សាហ៍ និង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕

សុខ សោម៉ាវត្តី ជាមួយ​តួ​ឯក​ប្រុស​ក្នុង​រឿង​ “ក្រមុំ​ចាស់​ប៉ះ​ក្មេង​ស្ទាវ​”