សន្តិសុខ ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំក្នុងបាតុកម្ម ប្រឆាំងលោក លូកា ស៊ីនកូ នៅទីក្រុងMinsk ប្រទេសបេឡារុស

(អន្តរជាតិ)៖ ក្នុមប៉ូលីសប្រឆាំងបាតុកម្ម ត្រូវបានដាក់ពង្រាយយ៉ាងរឹងមាំ នៅក្នុងទីក្រុង Minsk នៃប្រទេសបេឡារុស ដើម្បីទប់ស្កាត់ការតវ៉ាយ៉ាងធំ ប្រឆាំងទៅនឹងលោក លូកា ស៊ីនកូ ដែលទើបតែនឹងបានទទួលជោគជ័យ នៅក្នុងការបោះឆ្នោតដ៏ភ្លូកទឹកភ្លូកដី ហើយដែលក្រុមប្រឆាំងចោទថា មានការលួចបន្លំសន្លឹកឆ្នោត។
ពួកបាតុករ បានទៅឈរកកកុញ នៅឯទីធ្លាឯករាជ្យក្នុងទីក្រុង Minsk។
មនុស្សជាច្រើននាក់ ត្រូវបានប៉ូលីសចាប់ខ្លួនរួចហើយ។
គួរបញ្ជាក់ថាការតវ៉ានេះ បានផ្ទុះឡើងតាំងពីថ្ងៃទី៩ ខែសីហា ពោលគឺក្រោយការបោះឆ្នោតមួយថ្ងៃ។
កាលពីថ្ងៃអាទិត្យអាជ្ញាធរនៃប្រទេសបេឡារុស បានសម្រេចដកបណ្ណ័ផ្លូវការពីអ្នកកាសែតចំនួន ១៧នាក់ ដែលភាគច្រើន ជាជនជាតិបេឡារុស ដែលបានធ្វើការឲ្យអង្គការសារព័ត៌មានបរទេស ដែលតែងតែបានធ្វើសេចក្តីរាយការណពីព្រឹត្តិការណ៍នៃការធ្វើបាតុកម្មតាំង ក្រោយថ្ងៃបោះឆ្នោត៕ ដោយ៖សារឹទ្ធ(Micheal)