ក្របខណ្ឌ La Liga កំណត់ថ្ងៃប្រកួតហើយ ប៉ុន្តែមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រ និងគ្មានMessiទេដឹង?

(អន្តរជាតិ)៖ ទោះបីជាមាន ឬគ្មាន Messiឬគ្មានអ្នកគាំទ្រចូលទស្សនាតាមការណែនាំនៃវិធានសុខាភិបាលក៏ដោយ ក៏ការប្រកួតក្របខណ្ឌ La Liga នឹងត្រូវចាប់ផ្តើមនៅពាក់កណ្តាខែកញ្ញានេះហើយ។

គូប្រកួតថ្ងៃបើកឆាក មានគូដ៏គួរឲ្យចាប់អារម្មណ៍ គឺបាសេឡូណា ត្រូវទទួលភ្ញៀវវីឡារៀល ប៉ុន្តែមិនដឹងថាតើមានMessiចូលរួមដែរទេ។

កីឡាករូបនេះមានបំណង នឹងចាកចេញពីបាសេឡូណា ហើយក្រោយពីមានភាពរកាំរកូសខ្លះ ជាមួយគ្រូបង្ហាត់ចំណូលថ្មី ដែលបាននិយាយបះពាល់ទៅដល់អារម្មណ៍របស់គាត់។

គ្រប់ការប្រកួតទាំងអស់ នឹងមិនអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាឡើយ បុន្តែការប្រកួតមួយចំនួននឹងអនុញ្ញាត ប៉ុន្តែក្នុងចំនួនដ៏តិចតួចបំផុត ដោយអនុវត្តន៍វិធានសុខាភិបាលយ៉ាងតឹងតែង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដ៏កាចសាហាវ៕ ដោយ៖សារឹទ្ធ(Micheal)