រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវសង្ស័យថាមិត្តស្រីរបស់ Ronaldo ទំនងជាកំពុងមានផ្ទៃពោះទៀតហើយ

បរទេស៖ តារាម៉ូឌែល Georgina Rodriguez មិត្តស្រីរបស់កីឡាករ Cristiano Ronaldo ត្រូវគេប្រមាញ់បានរូបភាពប៉ុន្មានសន្លឹកកាលពីពេលថ្មីៗនេះ ដែលត្រូវបានអ្នកគាំទ្រសង្ស័យថា នាងទំនងជាកំពុងមានផ្ទៃពោះកូនទី២ ជាមួយកីឡាករ Ronaldo។

រូបភាពនោះត្រូវបានអ្នកសារព័ត៌មានតាមប្រមាញ់បាន កាលពីអំឡុងការប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ជាមួយក្រុមជម្រើសជាតិសែប៊ី នៅឯកីឡដ្ឋាន Estadio de la luz។ ក្នុងការប្រកួតនោះនាង Georgina ក៏បានទៅចូលរួមទស្សនា ដើម្បីលើកទឹកចិត្តដល់សំណព្វចិត្តនាងផងដែរ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ផ្ទៃពោះរបស់នាងហាក់មានសភាពប៉ោងបន្តិច ហាក់ដូចជាមនុស្សស្រីកំពុងតែមានផ្ទៃពោះ។ ចុះចំណែកប្រិយមិត្តវិញ គិតដូចនេះដែរឬទេ?