ក្រុមហ៊ុន BNI ដាយណាមិក បានផ្តល់ជំនួយនិង ចែកសំភារៈសិក្សាមួយចំនួនជូនសិក្សានុសិស្ស នៅអនុវិទ្យាល័យទួលស្តីក្នុងខេត្តស្វាយរៀង

ស្វាយរៀង៖ នៅថ្ងៃ សៅរ៍ ១០រោច  ខែផល្គុន  ឆ្នំាច  សំរិទ្ធស័ក ពស.២៥៦២  ត្រូវនឹង ថ្ងៃទី 30​ ខែមីនា  ឆ្នាំ2018  អនុវិទ្យាល័យទួលស្តី ដែលស្ថិតនៅក្នុង ភូមិទួលស្តី ឃុំទួលស្តី  ស្រុកចន្ទ្រា ខេត្តស្វាយរៀង  ដែលជាតំបន់ធ្លាប់តែជួបការលំបាកកន្លងមក ប៉ុន្តែពេលនេះអនុវិទ្យាល័យបាននឹងកំពុងតែអភិវឌ្ឍ នៅសមិទ្ធិផលជាច្រើន ប្លែកជាងឆ្នាំកន្លងមក ដោយបានទទួល ជំនួយពីក្រុមហ៊ុន BNI ដែលមានឈ្មោះពេញថា កម្មវីធី សប្បុរសធម៌ សមាជិក បណ្តាញ ធុរកិច្ច អន្តរជាតិ កម្ពុជា  ប៊ីអិនអាយ  ដាយណាមិក ។

ក្រុមហ៊ុន BNI បានកសាងអណ្តូងទឹកស្អាត សួនច្បារ នៅមាត់ផ្លូវច្រកចូល របងសាលា អំពូលភ្លើង សូឡា កុំព្យូទ័រ លែបថប១គ្រឿង ព្រមទាំងបង្កើត កម្មវីធីឱ្យមានការជួបជុំជាមួយ ប្អូនៗសិស្សានុសិស្ស ទាំងពីរភូមិសិក្សា ព្រមទាំង ចែកសម្ភារ:សិក្សា  ដែលសិស្សម្នាក់ទទួលបាន កាតាបស្ពាយ១ សៀវភៅ២ក្បាល ប៊ិចខៀវក្រហម៣ដើម ខ្មៅដៃ១ ជ័រលុប១  ប្រដាប់ចិតខ្មៅដៃ១ នឹងមានភោជនាអាហារឱ្យប្អូនៗសិស្សានុសិស្ស  ហូបជុំគ្នានៅក្នុងកម្មវិធីផងដែរ។

កម្មវិធីនេះ មានការចូលរួម ពីឯកឧត្តម តូច ប៉ូលីវ៉ា ជាអភិបាលរងខេត្ត និងចូលរួមសហការពីសំណាក់ ឯកឧត្ដម ហួត ឃាងវេង ជាប្រធានក្រុមការងារ សសយក ស្រុកចន្ទ្រា និង ក្រុមការងារ សសយកខេត្ត ​ដើម្បីសម្រួលដល់កម្មវិធីមនុស្សធម៌នោះប្រព្រឹត្តទៅបានដោយរលូន និងផ្ដល់ភាពងាយស្រួលដល់ម្ចា់ស់ជំនួយនិងសិស្សានុសិស្សផងដែរ។

គូបញ្ជាក់ផងដែរថា ថវិកាដែលត្រូវចំណាយទាំងអស់ ចំពោះកម្មវិធីនិងទិញសម្ភារដាក់សាលា មានចំនួន ៩៤៩០ដុល្លារ  និង៩០០០០០រៀល៕