ឧកញ៉ា Neymar ខ្សែប្រយុទ្ធបារាំង PSG ឆ្លងកូវីដ១៩

(ភ្នំពេញ)៖ បើតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិ Daily Mail កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធសញ្ជាតិប្រេស៉ីល ឧកញ៉ា Neymar បានឆ្លងជំងឺកូវីដ១៩ ដែលកីឡាករបាល់ទាត់រូបនេះបានក្លាយជាមនុស្សទី៣ របស់ក្លឹបបារាំង PSG បន្ទាប់ពី Leandro Paredes, និង Angel Di Maria។

គួរបញ្ជាក់ផងដែរថា អ្នកទាំង៣ បានឆ្លងកូវីដ១៩ អំឡុងពេលនៅកោះ lbiza ហើយពួកគេត្រូវតែបង្ខំចិត្ត ធ្វើចត្តាឡីស័ក យ៉ាងហោចណាស់ក៏ ១សប្តាហ៍ដែរ៕ ដោយ៖ Micheal