ទីបំផុត Man Utd ទិញបានខ្សែបម្រើថ្មី Donny van de Beek ជាមួយកិច្ចព្រមព្រៀង ៥ឆ្នាំ

(ភ្នំពេញ)៖ ខ្សែ​បម្រើ​សញ្ជាតិ​ហូឡង់ Donny van de Beek បាន​សម្រេច​ការ​ផ្ទេរ​ចេញ​ពី Ajax មក​កាន់​ក្លឹប​នៅ​អង់គ្លេស ជាមួយ​តម្លៃ ៤០,៣ លាន​ផោន ហើយ​នេះ​គឺ​ជា​ការ​ចុះ​ហត្ថលេខា​នាំ​យក​កីឡាករ​ថ្មី​ដំបូង​បង្អស់ ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer នៅ​រដូវ​កាល ២០២០/២១។

កីឡាករ Donny van de Beek

ជាមួយគ្នានេះ យុវជន​ចំណូល​ថ្មី Donny van de Beek សម្រេច​នឹង​ប្រើប្រាស់​អាវ​លេខ ៣៤ ​សម្រាប់​រដូវ​កាល​ដំបូង​នៅ Old Trafford ដែល​ជា​ការ​ផ្តល់​ជូន​ពី​សំណាក់​មិត្ត​រួម​ទ្រនំ​គឺ អ្នកចាំទី Dean Henderson។

កន្លង​ទៅ​គ្រា​លេង​ឲ្យ Ajax កីឡាករ​វ័យ ២៣ ឆ្នាំ បាន​ប្រើប្រាស់​អាវ​លេខ ៦ ទេ តែ​ការ​ដែល​មក​ចូលរួម​នៅ United មូលហេតុ​ខ្លួន​ចង់​ប្រើប្រាស់​អាវ​លេខ ៣៤ ព្រោះ​ចង់​សម្តែង​ការ​គោរព​ដល់​អតីត​មិត្ត​រួម​ក្រុម​ចាស់​នៅ Ajjax គឺ​កីឡាករ Abdelhak Nouri ដែល​គេ​បាន​សន្លប់​អស់​ជិត ៣ ឆ្នាំ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​ដ៏​ធ្ងន់ធ្ងរ​មួយ​អំឡុង​ការ​ប្រកួត​ទល់ Werder Bremen នា​ឆ្នាំ ២០១៧៕ ដោយ៖ យុទ្ធ