ចុងសប្តាហ៍នេះ នឹងមានការប្រកួតជុំទី២ លីគកំពូលកម្ពុជា

(ភ្នំពេញ)៖ បន្ទាប់ពីផ្អាករយៈពេល២សប្តាហ៍ ក្រោយបញ្ចប់ជើងទី១នៅចុងសប្តាហ៍នេះ ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២០ ជុំទី២ នឹងបានចាប់ផ្តើមសម្រាប់ក្រុមដែលទទួលធ្វើម្ចាស់ផ្ទះរួចកាលពីជើងទី១ នឹងត្រូវទៅលេងនៅទឹកដីរបស់គេវិញក្នុងជើងទី២។

ដោយឆ្លងកាត់ការចាប់ឆ្នោត ការប្រកួតដំបូងក្នុងជុំទី២ មានដូចជា៖ ការប្រកួតនៅថ្ងៃសៅរ៍ទី០៥ ខែកញ្ញា ក្រុមអង្គរថាយហ្គឺរត្រូវប្រកួតជាមួយក្រុមនគរបាលជាតិ, ក្រុមគីរីវង្សសុខសែនជ័យត្រូវប្រកួតជាមួយក្រុមយុវជនបាទី, ក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទប្រកួតជាមួយក្រុមណាហ្គាវើលដ៍។

ចំណែកនៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ក្រុមអគ្គិសនីកម្ពុជា ប្រកួតជាមួយក្រុមសូទីឡូអង្គរ, ក្រុមព្រះខ័នរាជស្វាយរៀងប្រកួតជាមួយក្រុមភ្នំពេញក្រោន ខណៈវិសាខានឹងបើកទ្វារកីឡដ្ឋានទទួលក្រុមភ្ញៀវ បឹងកេត។

សូមរម្លឹកថា ៦ក្រុមលើកំពូលតារាងនឹងត្រូវប្រកួតដណ្តើមជើងឯក ស្របពេល៧ក្រុមពីលេខ៣ដល់១៣ប្រកួតធម្មតា ហើយ១ក្រុមនៅបាតតារាងត្រូវធ្លាក់ទីលីគទី២៕ ដោយ៖Micheal