ថេប្លេត Samsung Galaxy Tab S7 5G ស៊េរីថ្មី បានបង្ហាញខ្លួនជាផ្លូវការណ៍ហើយ ជាមួយនឹងតម្លៃចាប់ផ្តើមពី $850

បន្ទាប់ពីការបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold 2 5G នោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung ក៏បានបន្តបង្ហាញចេញនូវ 5G version របស់ថេប្លេត Galaxy Tab S7 ផងដែរ។ មកទល់ពេលនេះ ក្រុមហ៊ុន Samsung បានក្លាយជាម៉ាកយីហោមួយនៅក្នុងចំណោមម៉ាកយីហោជាច្រើន ដែលមានការបន្ថែមនូវ 5G connectivity ទៅលើថេប្លេតនេះ។ ថេប្លេតនេះ គឺអាចធ្វើការកម្មង់ទិញបាននៅក្នុងទីផ្សារនេះ ចាប់ពីថ្ងៃទី 18 ខែកញ្ញានេះដែលមានតម្លៃប្រហែលជា $800។ សម្រាប់ថេប្លេត Galaxy Tab S7+ នេះ គឺមានតម្លៃ $1,050។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ភាពខុសគ្នា គឺគ្រាន់តែជាប្រភេទ non-5G និង 5G version។

ថេប្លេត Samsung Galaxy Tab S7 គឺមានរន្ធដោតកាត microSD card slot ដែលអាចបន្ថែមនូវម៉េមូរីដល់ទៅ 1TB ។ សម្រាប់កាមេរ៉ាវិញនោះ វាមានកាមេរ៉ាភ្លោះនៅខាងក្រោយដែលមានទំហំ 13MP f/2.0 aperture និង 8 MP f/2.2 aperture។ ថេប្លេតទាំងពីរនេះគឺមានការទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ 4K ដែលអាចធ្វើការថតនៅក្នុងកម្រិត 30fps ថែមទៀតផង។ សម្រាប់ការថតរូបភាព Selfies នោះ វាគឺមានកាមេរ៉ា 8MP f/2.0 aperture lens។

សម្រាប់​សមត្ថភាព​បង្ហាញ​ វាប្រើអេក្រង់ទំហំ 11-inch LPTS TFT LCD ជាមួយនឹងកម្រិតភាពច្បាស់ WQXGA 2560×1600 pixels ថែមទៀត។ ថេប្លេត Galaxy Tab S7+ គឺមានអេក្រង់ទំហំ 12.4-inch Super AMOLED ជាមួយនឹងកម្រិតភាពច្បាស់ 2800×1752pixels។ អេក្រង់ទាំងពីរនេះ គឺមានការទ្រទ្រង់នូវ 120Hz refresh rate ផងដែរ។ ថេប្លេតនេះគឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 865 Plus SoC របស់ក្រុមហ៊ុន Qualcomm និងរ៉េមទំហំ 6GB LPDDR5 RAM និង 128GB UFS 3.0 storage ផងដែរ។ វាក៏មានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ថែមទៀតផង។

ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 និង Samsung One UI 2.5 ថែមទៀត។ វាក៏មានការទ្រទ្រង់នូវ S-Pen និង Samsung DeX ។ ថេប្លេត Samsung Galaxy Tab S7 នេះមានថាមពលថ្មទំហំ 8,000mAh ខណៈពេលដែល Galaxy Tab S7+ គឺមានថាមពលថ្មទំហំ 10,090mAh ។ ថេប្លេតទាំងពីរនេះគឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា 45W Super Fast Charging technology របស់ Samsung ដែលផ្អែកទៅលើ USB Power Delivery 3.0 ជាមួយនឹង Programmable Power Supply (USB-PD PPS) ថែមទៀត៕

ដោយ៖ Vireak