ក្លឹប Barcelona បើកភ្លើងខៀវឲ្យខ្សែបម្រើ Arturo Vidal ចាកចេញហើយទៅ Inter Milan !

(កីឡា)៖ កាលពីថ្មីៗនេះ ក្លិបអ្នកមានបុណ្យ Barcelona បានសម្រេចចិត្តអនុញ្ញាតឲ្យខ្សែបម្រើ Arturo Vidal ចាកចេញដោយគ្មានតម្លៃខ្លួន បន្ទាប់ពីជម្រើសជាតិឈីលីរូបនេះ បានឈានដល់កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិប Inter Milan។

Inter To Offer Arturo Vidal A 2 Year Contract Who Is Close To Terminating  Contract With Barcelona Italian Broadcaster Reports

ប្រភព Diario Sport បានបន្ថែមទៀតថា កាលពីដើមសប្ដាហ៍នេះ ខ្សែបម្រើវ័យ៣៣ឆ្នាំ​បានព្រមព្រៀងកុងត្រារយៈពេល២ឆ្នាំជាមួយ Inter ដោយរូបគេនឹងទទួលបានប្រាក់ពលកម្ម៦លានអឺរ៉ូ (ឬប្រមាណ ៧,១លានដុល្លារ) ក្នុង១ឆ្នាំ។

Barcelona's Arturo Vidal linked with Inter Milan - OneFootball

គួររម្លឹកផងដែរថា Vidal ធ្លាប់មានបទពិសោធន៍ជោគជាំរួចមកហើយនៅលីគអ៊ីតាលី ពោលមុនពេលផ្លាស់មកកាន់ក្លិប Bayern Munich និង Barcelona រូបគេធ្លាប់ចំណាយពេល៤ឆ្នាំលេងឲ្យក្លិបសេះបង្កង់ Juventus ដោយជួយក្រុមនៅទឹកដី Turin មួយនេះ លើកពាន Serie A បាន៤ដង៕ ដោយ៖ យុទ្ធ

Arturo Vidal, in contact with the Inter for the next campaign