លេចធ្លាយ​លក្ខណៈសម្បត្តិ​ខ្លះៗរបស់ OnePlus 8T ដែល​ក្នុងនោះ​មាន​ដូច​ជា អេក្រង់​AMOLED 120Hz និងSD 865+

យោងតាមការលេចធ្លាយថ្មីមួយបាន​បង្ហាញ​ពីស្មាតហ្វូនស៊េរីថ្មី OnePlus 8T ដែលនឹងមកដល់ឆាប់ៗនេះ នឹងមានអេក្រង់ទំហំ ៦.៥៥ អ៊ីញប្រភេទ AMOLED ដែលមានល្បឿន ១២០Hz ។  ល្បឿនRefresh rate កើនឡើងពី 90Hz ដែល​មាន​នៅលើ OnePlus 8។​

សម្រាប់ផ្នែកកាមេរ៉ាគេក៏បានដឹងបន្ថែមដែរ ប៉ុន្តែក្នុងនោះ លេនដើមរបស់វានៅតែមានទំហំ 48MP ដូចមុនអញ្ចឹង ប៉ុន្តែវាអាចត្រូវបាន OnePlus បង្កើនសមត្ថភាពឲ្យប្រសើរជាងមុន ហើយមានលេន 3 គ្រាប់ទៀត មួយមានទំហំ 16MP ជាលេនទូលាយ, 5MP ជាលេន Macro និងចុងក្រោយជាលេន Portrait ទំហំ 2MP ហ្នឹងឯង។

ការរចនាមិនត្រូវរំពឹងថានឹងមានការចាកចេញពីភាសាទូទៅរបស់ OnePlus 8 នោះទេ ដោយ 8T នឹងត្រូវប្តូរទៅបំពាក់ដោយបន្ទះឈីប Snapdragon 865+ ស៊េរីថ្មីដែលជួយដោយ RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB ។

អ្វីដែលមិននឹកស្មានដល់នោះគឺ 8T នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ចេញពីប្រអប់ដោយ OxygenOS 11. រំពឹងថានឹងបានឃើញទូរស័ព្ទថ្មីដែលត្រូវបានបង្ហាញនៅចុងខែនេះឬអំឡុងសប្តាហ៍ដំបូងនៃខែតុលា។

ដោយ៖ Vireak