ករណីបុរសម្នាក់ដែល​ស្លាប់ក្នុងឡាន​​​នៅ​ក្លិប «ROCK» (មានវីដេអូ)

រាជធានីភ្នំពេញ ៖ ស្រវឹងស្រា​ខ្លាំង​ទៅ​ដេក​ក្នុង​រថយន្ត​ ស្រាប់តែមិត្ត​ភក្តិ​ដាស់​ហៅ​ទៅ​ផ្ទះទើប​ដឹង​ថា​ បាន​ស្លាប់​​​បាត់​ទៅ​ហើយ ​​បង្ក​​​ការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣ និង ៤៥​នាទី​ជិតភ្លឺ​​ថ្ងៃ​ទី​០៩ ធ្នូ ​​ស្ថិត​នៅ​មណ្ឌល​កម្សាន្តរ៉ក់​ (Rock) ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន​។​

ប្រភព​​​អាជ្ញាធរ​មូលដ្ឋាន​​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ដែល​ស្លាប់​នេះ​ មាន​ឈ្មោះ ហេង សីហា អាយុ ៣៣​ឆ្នាំ ជា​អាជីវករ​លក់​ទូរស័ព្ទ​ដៃ​តាម​អន​ឡាញ មាន​ទីលំនៅ​ផ្ទះ​លេខ​៤ ផ្លូវលំ ក្នុងភូមិ​ម៉ាក់​គ្លឿ សង្កាត់​ច្បារ​​អំពី​ទី​១ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ ។​

នៅ​មុន​ពេល​កើតហេតុ ​វេលា​ជាង​១១​យប់​ថ្ងៃ​ទី​០៨ ​ធ្នូ បុរស​រង​គ្រោះ​រួម​ទាំង​មិត្តភក្តិ​ប្រុស​ៗ​២​​នាក់​ទៀត

​(​សរុប​​​​៣​នាក់​) បាន​នាំ​គ្នា​ជិះ​រថយន្ត​ម៉ាក​ព្រុស ពណ៌.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AN-២១៨៦ ​ចូល​មក​ផឹក​ស៊ី និង​កំសាន្ត​នៅ​មណ្ឌល​កំសាន្ត​រ៉ក់​នេះ​ ។​ ក្រោយ​ពេល​ដែល​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី និង​កំសាន្ត​នៅ​ក្នុង​ម​ណ្ដ​ល​កំសាន្ត​រ៉ក់​​រយៈ​ពេល​ជា​ច្រើន​ម៉ោង​មក ដោយ​មាន​អាកា​រៈ​ស្រវឹងស្រា និង​ងងុយដេក​ខ្លាំង​នោះ បុរស​ជា​ជន​រង​គ្រោះ​ ក៏​បាន​សុំ​កូនសោ​រថយន្ត​ពី​មិត្តភក្តិ​ម្នាក់​ ដែល​ជា​ម្ចាស់​រថយន្ត​យក​ទៅ​ចាក់​ចូល​ដេក ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះដល់​ពេល​មុន​កើតហេតុ មិត្តភក្តិ​ទាំង ២​នាក់​ក៏​បាន​គិតលុយ​ចេញ​ទៅ​ផ្ទះ ពេល​មក​ដល់​ចំណត​រថយន្ត​ខាង​មុខ និង​គោះ​ទ្វារ​រថយន្ត​អោយ​គេ​បើកទ្វារ​ ដើម្បី​នាំ​គ្នា​ទៅ​ផ្ទះ​វិញ​នោះ តែ​មិនឃើញ​ភ្ញាក់ និង​មិន​បើកទ្វារ​ឡាន​​​ឡើយ​ ។​ ដោយ​ងងឹត​មើល​មិនឃើញ ​បុរស​ជា​មិត្តភក្តិ​ទាំង​ពីរ​នាក់ ​ក៏​បាន​ហៅ​សន្តិសុខ​យាម​នៅ​រ៉ក់​ ឱ្យ​យក​ពិល​មក​ជួយ​ចុច​បំភ្លឺ​មើលទៅ​ក្នុង​រថយន្ត ក៏​បានឃើញ​បុរស​​​រង​គ្រោះ​បញ្ឈរភ្នែក និង​ស្លាប់​បាត់​ទៅ​ហើយ ​ទើប​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង និង​ក្រុម​សន្តិសុខ​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​អោយ​ដឹង​និង​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​។​ ប្រភព khmerload​

ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ