លោក ហែម គីរី ៖ សិក្ខាកាមទទួលនិទ្ទេសល្អ៩០ភាគរយ នៃវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹក កម្រិតខ្ពស់តាមអនឡាញ

(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកហែលទឹកកម្រិតខ្ពស់ជាលើកដំបូងតាមប្រព័ន្ធអនឡាញ “Fina Online Swimming Coach Clinic ( Advanced Levels ) តាមរយៈ Video Conference ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹកប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជន និង កីឡាសម្រាប់ការបណ្ដុះបណ្ដាលប្រចាំឆ្នាំនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០បិទជាផ្លូវការហើយនៅសហព័ន្ធ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជាក់ថា សិក្ខាកាមទទួលបានលទ្ធផលនិទ្ទេសល្អ៩០ភាគរយ និងនិទ្ទេសល្អបង្គួរ១០ភាគរយ ដោយសារសិក្ខាកាមភាគច្រើនចេះនូវភាសាបរទេស និងយល់ដឹងច្រេ។ លោកJames Richards ដែលជាគ្រូឧទ្ទេសនឹងធ្វើការឧទ្ទេសនាមពីប្រទេសអង់គ្លេសមកតែម្ដង ហើយសហព័ន្ធនឹងរៀបចំបន្ទប់សិក្សាតាមប្រព័ន្ធអនឡាញសម្រាប់ដំណើរការវគ្គនេះ ។សិក្ខាកាម ត្រូវសិក្សាមានចំនួន១៩រូបក្នុងនោះនារី២រូប និង២រូបមកពីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

សហព័ន្ធបានស្នើសុំវគ្គសិក្សានេះទៅសហព័ន្ធអន្តរជាតិតាំងពីឆ្នាំ២០១៩មកម្ល៉េះដែលពេលនេះទើបគេផ្ដល់ឲ្យកម្ពុជា ។សិក្សាកាមដែលអាចចូលសិក្សាវគ្គនេះបានសុទ្ធតែធ្លាប់ឆ្លងកាត់វគ្គសិក្សាកម្រិតបឋម និង កម្រិតមធ្យមព្រោះនេះជាវគ្គកម្រិតខ្ពស់។

លោក James Richards និយាយថា ឃើញការអភិវឌ្ឍកីឡាហែលទឹកកម្ពុជា,ឃើញកម្ពុជាសាង សង់អាងហែលទឹកឡើងវិញនិងមានថ្មីៗបន្ថែម។បញ្ជាក់ថាអនាគតវិស័យហែល ទឹកកម្ពុជានឹងរីកចំរើនមិនខាន៕ ដោយ៖ កូនដូច (យុទ្ធ)